Swift cc time

ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលស្គាល់ថា AI ទំនងជាត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារធនាគារក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung 

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានថ្លែងកាលពីថ្ងៃអង្គារ (ទី៦ ខែតុលា) ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកជឿជាក់ថាគំរូបញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេយកទៅប្រើប្រាស់ក្នុងហេតុការណ៍វាយប្រហារតាមអ៊ីនធឺណិត (Hacking) ប្រឆាំងនឹងធនាគារពាណិជ្ជនាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូង ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សាធារណជន។ការបញ្ជាក់របស់លោកនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីធនាគារនៅក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនរួមមានធនាគារពាណិជ្ជធំៗចំនួន៥ (KB Kookmin, Shinhan, Hana, Woori និង NH Nonghyup) ព្រមទាំងធនាគារ BNK Busan ត្រូវបានរាយការណ៍ថាទទួលរងការហែកចូលប្រព័ន្ធ ដោយធនាគារ Shinhan បានលេចធ្លាយទិន្នន័យអតិថិជនជាង ២៥ ០០០នាក់ ខណៈធនាគារ KB Kookmin និង Hana ក៏មានការលេចធ្លាយទិន្នន័យអតិថិជនមួយចំនួន។

បើតាមប្រធានាធិបតីកូរ៉េខាងត្បូង លោកបានអំពាវនាវឱ្យមន្រ្តីពាក់ព័ន្ធអភិវឌ្ឍវិធីសាស្ត្រសុវត្ថិភាពតាមអ៊ីនធឺណិតដែលសមស្របនឹងយុគសម័យ AI និងបានបញ្ជាឱ្យកំណត់ពីស្ថានភាពឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយការខូចខាតឱ្យនៅកម្រិតទាបបំផុត។

យោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Yonhap ប៉ូលិសកូរ៉េខាងត្បូងបានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយទៅលើការវាយប្រហារនេះ ដែលបានបណ្តាលឱ្យមានការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន។ តាមប្រភពពីគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) និងសារព័ត៌មាន Yonhap ធនាគារពាណិជ្ជធំៗដែលរងផលប៉ះពាល់រួមមាន ធនាគារ Shinhan, ធនាគារ KB Kookmin, ធនាគារ Hana និងធនាគារ Woori។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីប្រភេទឧបករណ៍ AI ដែលត្រូវបានប្រើប្រាស់ ឬទំហំនៃការបែកធ្លាយទិន្នន័យជាក់លាក់ទៀតនៅឡើយនោះទេ៕


Khcct banner

អត្ថបទទាក់ទង