Swift cc time

នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅឡាវ និងកម្ពុជា នៅចុងសប្ដាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Lê Minh Hưng នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែតុលា។គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងបី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

Khcct banner

អត្ថបទទាក់ទង