ឡាវ៖ ក្នុងសម័យប្រជុំសាមញ្ញលើកទី២ នៃរដ្ឋសភានីតិកាលទី១០ របស់ប្រទេសឡាវ នាថ្ងៃចន្ទនេះ រដ្ឋសភាឡាវបានបោះឆ្នោតជ្រើសតាំងឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី។ ដោយឡែក លោក Sonexay Siphandone ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជាប្រធានរដ្ឋសភាឡាវ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរសមាសភាពដឹកនាំនេះ ធ្វើឡើងបន្ទាប់ពីលោក Sonexay Siphandone បានចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី ដើម្បីទៅទទួលតំណែងជាប្រធានរដ្ឋសភា ជំនួសលោក Xaysomphone Phomvihane ដែលបានទទួលអនិច្ចកម្មកាលពីខែសីហាកន្លងទៅ៕