ភ្នំពេញ៖ កុមារជនជាតិឥណ្ឌូនេស៊ីម្នាក់បានឆ្លងវីរុសកូវីដ១៩ មានអាយុត្រឹមតែ១ឆ្នាំជាកូនរបស់បុរស និងស្រ្តីបានវិជ្ជមានកូវីដដែរ ជាអ្នកដំណើរពីមកឥណ្ឌូនេស៊ី បន្តជើងហោះនៅសង្ហិបុរី មកដល់កម្ពុជាកាលពីថ្ងៃទី១៣ មករាកន្លងទៅ ។ គិតត្រឹមព្រឹកថ្ងៃទី១៩មករានេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន២នាក់ ក្នុងនោះជាពលករខ្មែរមកពីថៃម្នាក់ទៀតផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៤១នាក់ (ស្រី១៤៦នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧១ នាក់ (ស្រី៩១នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៧០នាក់(ស្រី ៥៥នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៨៦នាក់(ស្រី ១០៨នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥៣នាក់ (ស្រី៣៧នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០០នាក់(ស្រី ០០នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក បាត់ដំបង ចំនួន ១១នាក់ (ស្រី ០៨នាក់) មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ចំនួន ៣៤នាក់ (ស្រី ២៥នាក់) មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៧នាក់ (ស្រី០៣នាក់)៕

