Swift cc time

ធ្លាក់យន្តហោះយោធារុស្ស៊ីមួយគ្រឿង នៅតំបន់ចុងបូព៌ាសម្លាប់នាវិក ៦ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រភេទ Tu-95 មួយគ្រឿងបានធ្លាក់នៅក្នុងតំបន់ដាច់ស្រយាលមួយ ជិតភូមិ Krasnoyarovo ចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រភាគខាងជើងនៃមូលដ្ឋានទ័ពអាកាស Ukrainka ក្នុងតំបន់ Amur នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី។ ហេតុការណ៍នេះបានបណ្តាលឱ្យបុគ្គលិកយន្តហោះចំនួន ៦នាក់ស្លាប់បាត់បង់ជីវិត ខណៈបុគ្គលិកម្នាក់ទៀតបានរួចជីវិត និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

យោងតាមទីភ្នាក់ងារព័ត៌មាន Interfax យន្តហោះយោធានេះបានធ្លាក់កំឡុងពេលធ្វើលំហាត់ហ្វឹកហ្វឺនជាប្រចាំ ហើយមិនបានផ្ទុកអាវុធណាមួយនៅឡើយទេនៅពេលកើតហេតុ។ ទោះបីជាអាជ្ញាធរយោធាមិនទាន់បានបញ្ជាក់ផ្លូវការពីមូលហេតុនៃគ្រោះថ្នាក់នេះក៏ដោយ យន្តហោះនេះអាចធ្លាក់ដោយសារបញ្ហាបច្ចេកទេស គឺការឆេះ និងផ្ទុះម៉ាស៊ីន។ បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសរុស្ស៊ីត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ជុំវិញករណីនេះ៕

Khcct banner

អត្ថបទទាក់ទង