Swift cc time

ផ្លូវ ២ខ្សែនៅខេត្តបន្ទាយមានជ័យ ត្រូវផ្អាកចរាចរណ៍ទាំងស្រុង ចំពោះយានយន្តគ្រប់ប្រភេទ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បន្ទាយមានជ័យ៖ មន្ទីរសាធារណ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៧ កញ្ញា បានជូនដំណឹងពីការផ្អាកចរាចរណ៍ទាំងស្រុង ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តចំនួន ២ខ្សែ ដោយសារជំនន់ទឹកភ្លៀងឡើងខ្លាំង បានហូរឆ្លងកាត់ផ្លូវ និងខូចខាត់ ដែលមិនអាចធ្វើចរាចរណ៍បាន។

កំណាត់ផ្លូវខេត្តចំនួន ២ខ្សែ នោះរួមមាន៖ ទី១-ផ្លូវខេត្តលេខ ១៥៩H ចាប់ពីគ.ម 3+000 រហូតដល់គ.ម 13+000 (ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រហូតដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ) និងទី២-ផ្លូវខេត្តលេខ ១៥៩K ចាប់ពីគ.ម 0+000 រហូតដល់គ.ម 4+025 (ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត) ដោយសារទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងឡើងខ្លាំង បានហូរឆ្លងកាត់ផ្លូវ ដែលមិនអាចធ្វើចរាចរណ៍បាន។

ទន្ទឹមនឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សង្ឃឹមយ៉ាងមុតមាំថាសាធារណជន បងប្អូនប្រជាពលរដ្ឋជាម្ចាស់យានយន្តគ្រប់ប្រភេទ អនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីយោគយល់ និងទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២៦នេះតទៅ៕


Khcct banner

អត្ថបទទាក់ទង