Swift cc time

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធបទល្មើស«កាន់កាប់ដីធ្លីខុសច្បាប់» នៅខេត្តពោធិ៍សាត់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ពោធិ៍សាត់៖ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ បានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ នៅចំណុចអូរប្រើស ក្នុងភូមិសាស្រ្តភូមិឧបសម្ព័ន្ធដូននាគ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនសង្ស័យទាំង៣នាក់ជាបក្សពួកនៃក្រុមប្រព្រឹត្តបទល្មើស កាន់កាប់ដីធ្លីខុសច្បាប់ ដែលបានកាប់ រុករាន ទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធ។

បើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការកងឯកភាពខេត្តពោធិ៍សាត់ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ ដែលមានឈ្មោះ ១.ឈ្មោះ អោម សុភា ភេទ ប្រុស អាយុ ៤៣ឆ្នាំ ២.ឈ្មោះ ទឹង ស្លូញ ភេទ ប្រុស អាយុ ៤៣ឆ្នាំ និង ៣.ឈ្មោះ ថៃ ណាក់ ភេទ ប្រុស អាយុ ៣១ឆ្នាំ។ អ្នកទាំងបី បច្ចុប្បន្នរស់នៅភូមិឧបសម្ព័ន្ធដូននាគ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ករណី កាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចអូរប្រើស ក្នុងភូមិសាស្រ្តភូមិឧបសម្ព័ន្ធដូននាគ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងទៅដល់ដៃសាលាដំបូងខេត្តពោធិ៍សាត់ និងកំពុងបន្តនីតិវិធីនៅសាលាដំបូង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

សមត្ថកិច្ចខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យទាំងបីនាក់ដែលបានចាប់ឃាត់ខ្លួនខាងលើ គឺជាបក្សពួកនៃក្រុមប្រព្រឹត្តល្មើស កាន់កាប់ដីធ្លីខុសច្បាប់ ដែលមានចែកជាក្រុម រៀបចំជាសេណារីយ៉ូច្បាស់លាស់ ដើម្បីកាប់ រុករាន ទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធ និង តែងតែធ្វើការផ្សាយព័ត៌មានមិនពិត ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំមកលើ អាជ្ញាធរពាក់ព័ន្ធ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ទាក់ទងនិងបទល្មើសធនធានធម្មជាតិកន្លងមក៕

Khcct banner

អត្ថបទទាក់ទង