Swift cc time

ជនជាតិថៃ១០នាក់ ពាក់ព័ន្ធ«លួចស្នាក់នៅ និងធ្វើការខុសច្បាប់» ត្រូវបានបណ្ដាញចេញពីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ប៉ៃលិន៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្ដេញជនជាតិថៃចំនួន ១០នាក់ (ស្រី០៤នាក់)ចេញពីប្រទេសកម្ពុជា តាមនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រំ (ខេត្តប៉ៃលិន) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

អនុវត្តតាមអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិថៃ សរុបចំនួន ១០នាក់ (ស្រី០៤នាក់) ចេញពីប្រទេសកម្ពុជា តាមនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រំ (ខេត្តប៉ៃលិន)។

ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារ ប្រើប្រាស់នូវសារធាតុញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងព្រះរាជាណាចក្រកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង