បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ចំនួន ៥៨គ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ត្រូវអាជ្ញាធរមូលដ្ឋានបានបន្តសកម្មភាពចុះពិនិត្យជួយអន្តរាគមន៍ និងជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីតាំងមានសុវត្ថិភាព ក្នុងភូមិសាស្ត្រ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។
ក្នុងនោះ រួមមាន៖ទីតាំងអង្គរជាយដែន និងទីតាំងស្តង់ឡុងសំណាង រងផលប៉ះពាល់ប្រជាពលរដ្ឋសរុប ៥៨គ្រួសារ ដោយមានប្រជាពលរដ្ឋ ២៥៤នាក់ ស្រី ១២៣នាក់ កុមារ៤៩នាក់ ដែលត្រូវបានអន្តរាគមន៍សង្គ្រោះ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ទន្ទឹមនឹងនេះ លោក ប៉ាន់ខែម ប៊ុនថន អភិបាលខេត្ត និងអាជ្ញាធរក្រុង និងសង្កាត់ក៏បានរៀបចំជាជម្រកបណ្តោះអាសន្ន និងបានផ្គត់ផ្គង់សំភារៈចាំបាច់មួយចំនួនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕