Swift cc time

សម្តេច ហ៊ុន សែន ទម្លាយរឿងដែលសម្តេចធ្លាប់សុំឈប់ធ្វើជា«នាយករដ្ឋមន្ត្រី»ក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាជិត៣០ឆ្នាំ បានចេញសារទម្លាយពីរឿងដែលសម្តេច ធ្លាប់បានស្នើសុំគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ឈប់ធ្វើជា «នាយករដ្ឋមន្ត្រី» ក្រោយឈ្នះឆ្នោតឆ្នាំ ១៩៩៨។

យោងតាមបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន សែន បានថ្លែងរម្លឹកពីថ្ងៃខួបលើកទី ២៨ឆ្នាំនៃការប៉ុន ប៉ងធ្វើឃាតសម្តេច ពីសំណាក់អ្នកនយោបាយ កាលពីថ្ងៃទី ២៤ កញ្ញា ១៩៩៨។តែមិនស្លាប់ ហើយក្លាយជាពេលដែលសម្តេចយកដៃ ដាក់លើក្បាលដោយនិយាយក្នុងចិត្តថា «ខ្ញុំត្រូវពង្រឹងអំណាចនិងត្រូវបញ្ចប់សង្គ្រាមឲ្យខាងតែបាន»។

សម្តេច បានសរសេរយ៉ាងដូច្នេះថា "តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ ១៩៩៨ ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រី ដោយមានការប្រជុំគណៈអចិន្ត្រៃយ៍ គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃ២៧កក្កដា១៩៩៨ក្រោមអធិបតីភាព បងជា ស៊ីម ប៉ុន្តែមិនមានថ្នាក់ដឹកនាំណាយល់ព្រមឲ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។ ខ្ញុំគិតថា ខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ ២០០៣ ប៉ុន្តែនៅពេលដែលគេហ៊ាន សម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថាត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាមនិងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ"។

សម្តេចបន្តថា "ក្រោយមកខ្ញុំនិយាយថា ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រីថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រីខ្ញុំពិតជាធ្វើបានមែនគឺហ៊ុន ម៉ាណែតបានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ៤៦ឆ្នាំតែដល់គេចង់សម្លាប់ត្រូវធ្វើនាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ៧១ឆ្នាំទើបឈប់។ អំណាចហ៊ុន សែនមិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាចនិងទាំងជាប្រធានព្រឹទ្ធសភា។ខ្ញុំនឹងបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី"។

Khcct banner

អត្ថបទទាក់ទង