ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងភរិយារបស់លោកនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាស្អែកនេះ។លោកនឹងក្លាយជា ប្រធានាធិបតីបារាំងទី៣ ដែលមកទស្សនកិច្ចនៅកម្ពុជា ក្នុងរយៈពេល៦០ឆ្នាំចុងក្រោយ បន្ទាប់ពីលោក ហ្សាល ដឺហ្គោល កាលពីឆ្នាំ១៩៦៦ និងលោក ហ្រ្វង់ស្វ័រ មីតេរ៉ង់ នៅឆ្នាំ ១៩៩៣។