Khmer suport khmer cc time

លោក ស៊ី ជីនពីង ផ្ញើសារអបអរទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ជាមួយការប្តេជ្ញាចិត្តបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាប់ដៃជាមួយ  ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី៩ ខែវិច្ឆិកានេះ បានផ្ញើសារលិខិតអបអរសាទរថ្វាយព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។ក្នុថលិខិតនោះដឹកនាំចិន បានប្រកាសជំហរជាថ្មីថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប ហើយចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជា ក្នុងការរក្សាស្ថិរភាពជាតិ ប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងភាពម្ចាស់ការរបស់ខ្លួន ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍ និងភាពរីកចម្រើន។

ក្នុងលិខិតអបអរសាទរ លោក ស៊ី ជីនពីង បានវាយតម្លៃពីសេដ្ឋកិច្ច និងសង្គមកម្ពុជា កំពុងអភិវឌ្ឍប្រកបដោយស្ថិរភាព ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ខណៈឥទ្ធិពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងក្នុងតំបន់ក៏កំពុងកើនឡើងជាបន្តបន្ទាប់។ក្នុងនាមជាមិត្តដែកថែប លោកថា ចិនមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលទាំងនេះ។

លោក ស៊ី ជីនពីង បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានជួបជាមួយព្រះមហាក្សត្រកម្ពុជាជាច្រើនលើក ដើម្បីបន្តពូនជ្រំចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងតម្រង់ទិសដៅសម្រាប់ការធ្វើឱ្យកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ។

ក្រៅពីសារអបអរសាទររបស់មេដឹកនាំចិន នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ក៏បានផ្ញើសារលិខិតអបអរសាទរជូនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិផងដែរ។លោក លី ឈាង បានរម្លឹកពីខែកក្កដា ឆ្នាំនេះ លោកបានជួបពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត នៅទីក្រុងប៉េកាំង ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានារវាងប្រទេសទាំងពីរ។

លោក លី ឈាង បានសង្កត់ធ្ងន់ថា ចិនមានឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការប្រើប្រាស់យន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងយន្តការសន្ទនាយុទ្ធសាស្ត្រ «៣+៣» លើវិស័យការបរទេស ការពារជាតិ និងសន្តិសុខសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព។លោកសង្កត់ធ្ងន់ថា ចិនមានបំណងបន្តពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រប្រាំមួយជ្រុង» និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី ឱ្យសម្រេចបាននូវវឌ្ឍនភាពថ្មីៗជាបន្តបន្ទាប់៕

Khcct banner

អត្ថបទទាក់ទង