Khmer suport khmer cc time

លោកម៉ាក្រុងនឹងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងត្រៀមចុះMOUជាមួយកម្ពុជាលើ វិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។

ភ្នំពេញ៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជាពីថ្ងៃទី ១៤-១៦ វិច្ឆិកា ឆ្នាំ២០២៦នេះ។ក្នុងដំណើរទស្សនកិច្ចនោះ កម្ពុជា និងបារាំង គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហ ប្រតិបត្តិការមួយចំនួន ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ។

ក្នុងដំណើរទស្សនកិច្ចរបស់ លោក ម៉ាក្រុង មកកាន់កម្ពុជាឆ្នាំ២០២៦នេះ លោក នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង,ជួបប្រជុំជាមួយ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជួបសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាដើម។បន្ថែមពីនេះ លោក ម៉ាក្រុង  នឹងអញ្ជើញចូលរួម ជាអធិបតីជាមួយ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបិទ បញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប ដែលជាជំនួយគាំទ្ររបស់បារាំង។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុក ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ាក្រុង មកកម្ពុជាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលជាទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុត បន្ទាប់ពីទស្សនកិច្ចជា ប្រវត្តិសាស្ត្ររបស់លោក ហ្សាល ដឺហ្គោល កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ្រ្វង់ស្វ័រ មីតេរ៉ង់ នៅឆ្នាំ ១៩៩៣។

តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា និងបារាំង គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហ ប្រតិបត្តិការមួយចំនួន ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ ដែលកម្ពុជារំពឹងថា នឹងផ្ដល់នូវ កាលានុវត្តភាពក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី បើកទំព័រសករាជថ្មី នៃទំនាក់ទំនងកម្ពុជា-បារាំងនិងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក៕

Khcct banner

អត្ថបទទាក់ទង