Khmer suport khmer cc time

សម្តេច ហ៊ុន ម៉ាណែត និងទូតថ្មីអាម៉េរិក ជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនិងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖លោក Christopher Anderson ឯកអគ្គរដ្ឋទូតថ្មីរបស់អាម៉េរិក និងស្តាំ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។រូបភាព៖ PM

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានជួបជាមួយ លោក Christopher Anderson ឯកអគ្គរដ្ឋទូតថ្មីរបស់អាម៉េរិកប្រចាំនៅកម្ពុជា។ក្នុងជំនួបនោះ ភាគីទាំងពីរ បានជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន ហើយអាម៉េរិក បានសម្តែងការគោរពអធិបតេយ្យភាពរបស់កម្ពុជា និងជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំ។

យោងតាមការចុះផ្សាយពីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា លោក Christopher Anderson ឯកអគ្គរដ្ឋទូតថ្មីរបស់អាម៉េរិកប្រចាំនៅកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រជុំគ្នាជាលើកដំបូង ដើម្បីពិភាក្សាអំពីការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ។

បើតាមស្ថានទូត ក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្តោតលើការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន ដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនអាមេរិក និងកម្ពុជា ហើយបន្ថែមពីនេះ ក៏បានចែករំលែកបទពិសោធន៍អំពីការហ្វឹកហ្វឺនក្នុងជួរកងទ័ពសហរដ្ឋអាម៉េរិក ដែលបានបន្ថែមភាពស្និទ្ធស្នាលផ្ទាល់ខ្លួន លើកិច្ចពិភាក្សានេះ និងបង្ហាញពីចំណងពិសេសរវាងមេដឹកនាំទាំងពីរ។

ស្ថានទូតអាម៉េរិក បានសង្កត់ធ្ងន់ថា អាម៉េរិក គោរពអធិបតេយ្យភាពរបស់កម្ពុជា និងជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំកើតឡើងពីការគោរពគ្នាទៅវិញទៅមក និងត្រូវបានវាស់វែងតាមលទ្ធផលជាក់ស្តែង៕

Khcct banner

អត្ថបទទាក់ទង