Swift cc time

សហភាពអឺរ៉ុបផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងប្រមាណ១.៨លានដុល្លារ គាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានអនុម័តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ១ ៥៩៨ ៩៩៩អឺរ៉ូ ស្មើនឹងប្រមាណ ១.៨លានដុល្លារអាម៉េរិក ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីនរបស់អង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) សហការជាមួយអង្គការ APOPO។ ជំនួយនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា លោកបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំតំបន់ដឹកនាំដោយលោក Andreas Roettger ប្រធានក្រុមការងារFPI និងក្រុមការងារ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។

ជំនួបនោះ លោក ហេង រតនា បានជម្រាបជូនគណៈប្រតិភូអំពីផលប៉ះពាល់ដោយសារបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌសង្គ្រាម ជាពិសេសបញ្ហានេះបង្កឱ្យមានផលប៉ះពាល់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម និងបេតិកភណ្ឌវប្បធម៌ជាដេីម។ គណប្រតិភូ EU ក៏បានទស្សនាសារមន្ទីរតេជោសន្តិភាព ដែលខ្លឹមសារ រូបភាព និងតឹងតាងមាននៅសារមន្ទីរនេះ បានបង្ហាញនូវការរំលឹកចងចាំទុក្ខសោកវិនាសកម្មនៃសង្គ្រាម និងបានូវតម្លៃមហាសាលនៃសន្តិភាព។

ជាមួយគ្នានេះ លោក Andreas Roettger បានបញ្ជាក់ពីការអនុម័តផ្តល់ជំនួយគាំទ្រសកម្មភាពបោសសម្អាតមីនអង្គភាព CMAC សហការដៃគូជាមួយអង្គការ APOPO មានថវិកាចំនួន ១.៥៩៨.៩៩៩អឺរ៉ូ ស្មេីនឹងប្រមាណ១.៨លានដុល្លារអាម៉េរិក សម្រាប់រយៈពេល១៨ខែ ចាប់ពីែខតុលា ឆ្នាំ២០១៦នេះតទៅ។

គម្រោងនេះ ត្រូវប្រតិបតិ្តការនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ជំនួយនេះអាចផ្តល់លទ្ធភាពបោសសម្អាតផ្ទៃរងផលប៉ះពាល់ប្រមាណជាង៦.០០០ហិកតា ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងការងារស្រាវជ្រាវព័ត៌មានកាត់ផ្ទៃដីរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌផងដែរ៕

Khcct banner

អត្ថបទទាក់ទង