Swift cc time

ត្រាំ គំរាមកម្ទេចអ៊ីរ៉ង់ក្លាយជាផេះ ចំពោះមុខមេដឹកនាំធំៗក្នុងកិច្ចប្រជុំ UN

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានថ្លែងគំរាមកម្ទេចអ៊ីរ៉ង់ឲ្យក្លាយទៅជាផេះប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយធ្វើឡើងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ លោកបានបញ្ជាក់ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ថា លោកកំពុងប្រឈមមុខនឹង «ការសម្រេចចិត្តដ៏ធំមួយ» ថាតើត្រូវវាយប្រហារអ៊ីរ៉ង់ម្តងទៀត ឬស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា។លោកថាអាចកម្ទេចសាធារណរដ្ឋអ៊ីស្លាមមួយនេះចោល ប្រសិនបើជម្លោះមិនត្រូវបានដោះស្រាយ។

លោក ដូណាល់ត្រាំ ក៏បានបដិសេធគំនិតលើកឡើងថាលោកជា «រដ្ឋាភិបាលសកល» (global government) ព្រមទាំងបានប្តេជ្ញាសម្របសម្រួលសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន និងធានាថា សហរដ្ឋអាម៉េរិកនឹងឈ្នះក្នុងការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI)។ ការលើកឡើងរបស់លោកបានធ្វើឡើងនៅថ្ងៃដែលមានសកម្មភាពការទូតកម្រិតខ្ពស់ រួមទាំងការជួបពិភាក្សារវាងតំណាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។

លោកដូណាល់ត្រាំ បានគូសបញ្ជាក់ទៀតថាជម្លោះនេះបានរារាំងអ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ និងបានបង្ហាញពីតម្លៃនៃអ្វីដែលលោកតែងតែនិយាយថា «សន្តិភាពតាមរយៈកម្លាំង» ពោលគឺការដាក់ឱសានវាទជាជាងការចរចា ឬការសម្របសម្រួល។ លោកបានមានប្រសាសន៍ថា៖ «តើនឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដែលអនុញ្ញាតឱ្យពួកគេកសាងឡើងវិញ និងបង្កើតប្រទេសដ៏អស្ចារ្យជាងមុនដែរឬទេ? ឬមួយខ្ញុំគួរតែកម្ទេចសាធារណរដ្ឋអ៊ីស្លាមចោលយ៉ាងឆាប់រហ័ស? ក្រោយមក លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីអាម៉េរិកបានជួបប្រជុំរយៈពេល ៣ ម៉ោងប្រកបដោយ លទ្ធផលល្អប្រសើរ ជាមួយគណៈប្រតិភូអ៊ីរ៉ង់ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះដែរទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជួបជាមួយលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់សហរដ្ឋអាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ា ទោះបីជាមិនមានការអត្ថាធិប្បាយណាមួយពីមន្ត្រីនៅទីក្រុងតេអេរ៉ង់ក៏ដោយ៕

Khcct banner

អត្ថបទទាក់ទង