Swift cc time

រយៈពេល១០ថ្ងៃ អាជ្ញាធរកម្ពុជាបណ្ដេញចេញ«ជនបរទេស»ខុសច្បាប់ ៦៨១នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់ ចំនួន ៦៨១នាក់ (ស្រី១០៣នាក់) មាន ៣១សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំងឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញនូវក្រុមជនបរទេសខុសច្បាប់ សរុបចំនួន ៦៨១នាក់ (ស្រី១០៣នាក់) មាន ៣១សញ្ជាតិចេញពីកម្ពុជា ជាបន្តបន្ទាប់។ ជនបរទេសទាំង ៣១សញ្ជាតិ រួមមាន៖ ចិន,ឥណ្ឌូនេស៊ី,បង់ក្លាដេស,ថៃ,វៀតណាម,កូឡំប៊ី,ឡាវ,ចិនតៃវ៉ាន់,កាមេរូន ,លីប៊េរីយ៉ា,នីហ្សេរីយ៉ា ,ម៉ាឡេស៊ី,កេនយ៉ា,សេរ៉ឡេអូន,អង់គ្លេស,កាហ្សាក់ស្ថាន,កូរ៉េ,ប៉ាគីស្ថាន,ប្រេស៊ីល,ម៉ាល់ឌីវ,ម៊ូសំប៊ីន,មីយ៉ាន់ម៉ា,យ៉ូហ្គង់ដា រវ៉ាន់ដា,ហ្គឺណេ,ហ្គំប៊ី,ឥណ្ឌា,អ៊ីស្រាអែល,អេក្វាទ័រ,អេត្យូពី និងអេហ្ស៊ីប។

ក្នុងនោះមានជនជាតិចិន ចំនួន ១៦៤នាក់ ស្រី០១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ត្រូវបានបណ្ដេញចេញតាមជើងហោះហើរពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតត្រូវបណ្តេញចេញពីកម្ពុជា បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធនឹងបទល្មើសផ្សេងៗដូចជា៖ ការលួចឆ្លងដែន, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិតទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត៕


Khcct banner

អត្ថបទទាក់ទង