ភ្នំពេញ៖ ក្រុមយោធាថៃ បានបន្តលួចឈូសឆាយដី និងដាក់កម្លាក់ព្រះពុទ្ធ នៅក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ក្រសួងការបរទេសកម្ពុជា ប្រកាសប្រឆាំងតវ៉ាមិនទទួលស្គាល់។
យោងតាមសេចក្តីប្រកាសពីក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី ១៨ កញ្ញាកន្លងទៅ ក្រុមប្រដាប់អាវុធថៃអមជាមួយសង្ឃថៃ បានធ្វើសកម្មភាពឈូសឆាយដី ហើយបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ នៅក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ២។
កម្ពុជាបានចាត់ទុកជាករណីឈ្លានពានមួយករណីទៀតរបស់ថៃដែលប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រីងការកាន់កាប់លើដីកម្ពុជាដោយខុសច្បាប់។កម្ពុជាបានប្រកាសជាថ្មី តវ៉ាប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ពួកយោធាថៃដែលជាសកម្មភាពបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាន ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មរកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្តិសញ្ញាឆ្នាំ ១៩០៧៕