
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយលោកជំទាវ Devyani ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌា សម្ដេចហ៊ុន សែន បានស្នើសុំជំនួយវ៉ាក់សាំងកូវីដ១៩ ពីប្រទេសឥណ្ឌា។
នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌានៅព្រឹកនេះ សម្ដេច ហ៊ុន សែន ក្រោយពីពិភាក្សាការងារក៏បានស្នើសុំឱ្យភាគីឥណ្ឌា ផ្ដល់ជាជំនួយវ៉ាក់សំាងកូវីដ១៩ ដល់កម្ពុជា ក្នុងការចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ។
សូមជម្រាបជូនថា នាព្រឹកនេះ នាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Devyani Khobragade ជាឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា នៅទីស្តីការនាយករដ្ឋមន្រ្តី ដែលទើបតែផ្លាស់មកពីសហរដ្ឋអាមេរិក ៕