Swift cc time

ប៉ាគីស្ថាន ហាមឃាត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់យានយន្តរបស់រដ្ឋាភិបាល ៥០% និងមិនអនុញ្ញាតធ្វើដំណើរទៅក្រៅប្រទេសជាផ្លូវការ ដើម្បីកាត់បន្ថយការចំណាយនាៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉ាគីស្ថាន៖ ប៉ាគីស្ថានបានប្រកាសពីវិធានការសន្សំសំចៃថ្មីមួយចំនួន រួមទាំងការកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់យានយន្តរបស់រដ្ឋាភិបាលចំនួន ៥០% និងការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសជាផ្លូវការ ក៏ដូចជាការទិញយានយន្តរដ្ឋាភិបាលថ្មី។ វិធានការទាំងនេះត្រូវបានដាក់ចេញនៅពេលដែលការកើនឡើងនៃតម្លៃប្រេងពិភពលោកកំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ឧស្ម័ន និងថាមពលអគ្គិសនីក្នុងប្រទេសជាខ្លាំង។ វិធានការទាំងនេះ ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីប៉ាគីស្ថាន នឹងមានសុពលភាពរយៈពេលបីខែដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការចំណាយសាធារណៈ។

យោងតាម Hindustan Times ក្រោមការរឹតបន្តឹងថ្មីនេះ ផ្សារនានាក្នុងប្រទេសត្រូវតែបិទទ្វារនៅម៉ោង ៩យប់ ចំណែកឯសាលរៀបអាពាហ៍ពិពាហ៍អាចដំណើរការបានរហូតដល់ម៉ោង ១០យប់ និងភោជនីយដ្ឋានរហូតដល់ម៉ោង ១១យប់ ហើយហាងលក់ថ្នាំពេទ្យ និងមន្ទីរពិសោធន៍វេជ្ជសាស្ត្រត្រូវបានលើកលែងពីវិធានការនេះ។ ការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់យានយន្តរដ្ឋាភិបាលនឹងត្រូវកាត់បន្ថយពាក់កណ្តាល ប៉ុន្តែយានយន្តដែលប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធ ស្ថាប័នអនុវត្តច្បាប់ និងសេវាកម្មចាំបាច់នានា នឹងមិនស្ថិតក្រោមការកាត់បន្ថយនេះទេ។

រដ្ឋាភិបាលប៉ាគីស្ថានលោក Shehbaz Sharif

រដ្ឋាភិបាលប៉ាគីស្ថានលោក Shehbaz Sharif ក៏បានបញ្ជាឱ្យកាត់បន្ថយការចំណាយដែលមិនពាក់ព័ន្ធនឹងមន្រ្តីរដ្ឋាភិបាលចំនួន ៥% និងហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសជាផ្លូវការ ក៏ដូចជាការធ្វើដំណើរក្នុងស្រុកដើម្បីចូលរួមការប្រជុំនាៗ ដោយណែនាំឱ្យមន្ត្រីប្រើប្រាស់ការប្រជុំតាមប្រព័ន្ធអនឡាញជំនួសវិញ ហើយពិធីជប់លៀងអាហារពេលល្ងាចជាផ្លូវការត្រូវបានហាមឃាត់ លើកលែងតែពិធីដែលរៀបចំឡើងសម្រាប់ភ្ញៀវបរទេស និងគណៈប្រតិភូប៉ុណ្ណោះ៕

Khcct banner

អត្ថបទទាក់ទង