Swift cc time

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកការឈ្លានពានពីថៃបង្ហាញពីតម្លៃនៃ«សន្តិភាព»និងឱ្យខ្មែរសាមគ្គីគ្នាដើម្បីរក្សា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ដោយបានអំពាវនាវដល់ជនជាតិខ្មែរគ្រប់ទិសទីរួមសាមគ្គីភាពគ្នា ដើម្បីការពារសន្តិភាព។សម្តេចបានចាត់ទុកសកម្មភាពឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជាថ្មីៗនេះ គឺបានបង្ហាញពីតម្លៃនៃសន្តិភាព។

ក្នុងសារលិខិតចំនួន៤ទំព័រ សម្តេច ហ៊ុន ម៉ាណែត បានរម្លឹកពីការខិតខំប្រឹងប្រែងតស៊ូរបស់ថ្នាក់ដឹកនាំជំនាន់ចាស់ ដើម្បីស្វែងរកសន្តិភាពជូនកម្ពុជា ហើយបានអំណោយដល់កម្ពុជា ដើម្បីកសាងអភិវឌ្ឍមកដល់ពេលសព្វថ្ងៃ។សម្រាប់សម្តេច ឆ្លងកាត់ការឈឺចាប់ និងផលវិបាកដ៏ខ្លោចផ្សានៃសង្គ្រាម ព្រមទាំងផលប៉ះពាល់ពីការឈ្លានពានពីប្រទេសថៃលើកម្ពុជា បាននាំឱ្យមហាជនខ្មែរយល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបាន។

សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែរួមគ្នាថែរក្សា និងការពារឱ្យបានដាច់ខាត។សម្តេចបានថ្លែងយ៉ាងដូច្នេះថា "ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀត ឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែន តាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងឈានទៅរកការស្តារសន្តិភាពតាមព្រំដែនខ្មែរ-ថៃឡើងវិញ"

ក្រៅពីការអំពាវនាវ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តជាថ្មី នៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យស្នើភាព ដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ដោយមិនប្រើកម្លាំង ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងប្រកបដោយបិរយាប័ន្ន៕

Khcct banner

អត្ថបទទាក់ទង