ភ្នំពេញ៖ ពលករខ្មែរត្រលប់មកពីប្រទេសថៃបានឆ្លងវីរុសកូវីដ០៣ករណីបន្ថែមទៀត ហើយមកដល់ពេលនេះកម្ពុជាបានរកឃើញពលករជនជាតិខ្មែរមកពីថៃចំនួន៦៩នាក់ដែលមានវិជ្ជមានកូវីដ-១៩ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ បើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៧ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៣៩នាក់ (ស្រី១៤៥នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧០ នាក់ (ស្រី៩១នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៦៩នាក់(ស្រី ៥៤នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៨៥នាក់(ស្រី ១០៧នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥៤នាក់ (ស្រី៣៨នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០០នាក់(ស្រី ០០នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក បាត់ដំបង ចំនួន ១១នាក់ (ស្រី ០៨នាក់) មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ចំនួន ៣៤នាក់ (ស្រី ២៥នាក់) មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៦នាក់ (ស្រី០៣នាក់)៕

