Swift cc time

សហភាពអឺរ៉ុប គ្រោងស្នើច្បាប់កំណត់ការប្រើប្រាស់បណ្តាញសង្គមលើកុមារមិនទាន់ពេញវ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្រុចសែល៖ សហភាពអឺរ៉ុបនឹងស្នើច្បាប់ថ្មីមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីការពារកុមារពីផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់បណ្តាញសង្គម។ ការស្នើនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប គ្រោងនឹងប្រកាសអំពីការកំណត់អាយុសម្រាប់អនីតិជនក្នុងការចូលប្រើប្រាស់បណ្តាញសង្គមនាៗ។

បើតាមលោក Olof Gill អ្នកនាំពាក្យសហភាពអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពកុមារលើបណ្តាញសង្គម (EU Kids Act) នឹងត្រូវដាក់បង្ហាញនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដោយលោកស្រី von der Leyen និងលោកស្រី Henna Virkkunen ដែលជាមន្ត្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល។ លោកថាគេរំពឹងថា លោកស្រី von der Leyen នឹងលើកឡើងពីបញ្ហា បណ្តាញសង្គម និងវេទិកាអនឡាញដែលកុមារប្រើប្រាស់ គួរតែមាន សុវត្ថិភាពតាំងពីការរផលិតឡើងដំបូងៗមកម្លេះ ពោលគឺមិនបង្កឱ្យមានការញៀនប្រើប្រាស់ខ្លាំង និងត្រូវតែដកចេញនូវមុខងារនានាដែលជំរុញឱ្យមានការប្រើប្រាស់ហួសកម្រិត។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប

លោកស្រីក៏កំពុងពិចារណាផងដែរអំពីការហាមឃាត់ទាំងស្រុងនូវការចូលប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៣ ឆ្នាំ (ដូចដែលក្រុមអ្នកជំនាញបានណែនាំ) ឬក្រោម ១៥ ឆ្នាំ (ដូចដែលប្រទេសបារាំងចង់បាន)។

គួរបញ្ជាក់ថាប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ ខណៈដែលរដ្ឋាភិបាល និងអ្នកជំនាញកាន់តែមានការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពផ្លូវចិត្ត និងរាងកាយរបស់កុមារ ដែលត្រូវបានបញ្ជាក់តាមរយៈការសិក្សាស្រាវជ្រាវជាច្រើនដែលញៀនក្នុងការប្រើប្រាស់បណ្តាញសង្គមហួសកម្រិត៕

Khcct banner

អត្ថបទទាក់ទង