Swift cc time

ព្រឹត្តិការណ៍«សមរាត្រីអង្គរ» ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៣ កញ្ញា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ ព្រឹត្តិការណ៍«សមរាត្រីអង្គរ» ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៣ កញ្ញា ២០២៦ នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

បាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះ គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២នេះ ដែលនឹងឈានមកដល់ក្នុងរយៈពេល៧ថ្ងៃទៀត គឺសមរាត្រីរដូវវស្សា (Autumnal Equinox) នឹងកើតឡើងចាប់ពីថ្ងៃទី២១-២៣ កញ្ញា ២០២៦៕

Khcct banner

អត្ថបទទាក់ទង