Swift cc time

លោក មីន អោងឡាំង ផ្ញើសារអរគុណសម្តេច ហ៊ុន សែន ចំពោះទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅដ៏រូបលោក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ជាន់ទឹកដីរបស់ខ្លួនមិនទាន់បានក្តៅគូទផង លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានផ្ញើសារភ្លាមៗជូនសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រជាជនកម្ពុជា ចំពោះបដិសណ្ឋារកិច្ចនិងការគួរសមដ៏កក់ក្តៅ និងរួសរាយរាក់ទាក់ ដែលបាន ផ្តល់ដល់លោក និងគណៈប្រតិភូមីយ៉ាន់ម៉ា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោក មីន អោងឡាំ ជឿជាក់ថា ការពិភាក្សាដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្ការបស់យើង នឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ និងបើកផ្លូវថ្មីៗសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗរវាងប្រទេស និង ប្រជាជនទាំងពីរ។

បើតាមលោក មីន អោងឡាំ ចាត់ទុកលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចនេះ ក៏នឹងពង្រឹងចំណងមិត្តភាពយូរអង្វែង និងជំរុញចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ ហើយលោកទន្ទឹងរង់ចាំស្វាគមន៍ សម្ដេច មកកាន់ប្រទេសមីយ៉ាន់ម៉ា នៅពេលវេលាសមស្របណាមួយ៕



Khcct banner

អត្ថបទទាក់ទង