Swift cc time

ជំងឺកញ្ជ្រឹល នៅបង់ក្លាដែសសម្លាប់កុមារជាង ១.០០០ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ដាកា៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកញ្ជ្រឹលនៅប្រទេសបង់ក្លាដែសបានកើនលើស ១.០០០ នាក់ចាប់តាំងពីខែមីនាមក ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ១០០២ នាក់ និងឆ្លងជំងឺចំនួន ១៨៧.៤៨៤ នាក់ក្នុងចំណោមកុមារ ដែលធ្វើឱ្យនេះគឺជាការផ្ទុះឡើងនៃជំងឺនៅឆ្នាំនេះម្តងទៀតនិងក្លាយជាករណីស្លាប់ច្រើនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្នុងប្រទេស។ អ្នកនាំពាក្យរបស់ នាយកដ្ឋានសេវាសុខភាពបង់ក្លាដែស លោក Zahid Raihan បានអះអាងថា កុមារជាង ១៨ លាននាក់ត្រូវបានចាក់វ៉ាក់សាំងរហូតមកដល់ពេលនេះ ហើយក្រុមមន្រ្តីជំនាញកំពុងតែបន្តស្វែងរកអ្នកដែលខកខានចាក់វ៉ាក់សាំង។

លោក Raihan បានប្រាប់ទីភ្នាក់ងារ AFP ថា បង់ក្លាដែសនៅមិនអាចសម្រេចបាននូវភាពស៊ាំភ្លាមៗក្នុងការចាក់បញ្ចូលទៅលើកុមារនោះទេ លោកថាតួលេខផ្លូវការបង្ហាញថា កុមារប្រហែលបួនលាននាក់ត្រូវបានទុកចោលពីយុទ្ធនាការចាក់វ៉ាក់សាំងការពារនេះទើបបណ្តាលឲ្យមានចំនួនស្លាប់ និងឆ្លងកើនឡើងកាន់តែខ្លាំងឡើង។ លោក Raihan បន្តទៀតថាជំងឺកញ្ជ្រឹលមិនអាចលុបបំបាត់បានទេ គឺជួយបានត្រឹមតែកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ ហើយការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ ត្រូវការពេលច្រើនជាងការចាក់វ៉ាក់សាំង ហើយបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃចំពោះកុមារជាកត្តាមួយដែលអាចធ្វើឱ្យផលប៉ះពាល់នៃជំងឺនេះកាន់តែអាក្រក់ទៅៗ។

គួររម្លឹកថាក្រៅពីជំងឺកញ្ជ្រឹលចាប់តាំងពីខែមករាមក ប្រទេសបង់ក្លាដែសក៏បានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន ៤៥,៤៧៥ ករណី និងអ្នកស្លាប់ចំនួន ១៣០ នាក់។ នៅឆ្នាំ ២០២៣ មានករណីជំងឺដែលឆ្លងតាមមូសចំនួន ៣២១.០១៧ ករណី ដែលជាតួលេខខ្ពស់បំផុតដែលបានកត់ត្រានៅក្នុងប្រទេស។ ក្រសួងសុខាភិបាលបង់ក្លាដែសបញ្ជាក់ដែលថាជំងឺកញ្ជ្រឹលឆ្លងខ្លាំង រាលដាលតាមរយៈការក្អក និងកណ្តាស់ ហើយមិនមានការព្យាបាលជាក់លាក់ណាមួយនៅពេលដែលរកឃើញឡើយ ហើយផលវិបាកអាចរួមមានការហើមខួរក្បាល និងបញ្ហាដកដង្ហើមធ្ងន់ធ្ងរកុមារតូចៗងាយរងគ្រោះជាពិសេស ហើយជំងឺនេះនៅតែបន្តរីករាលដាលនៅក្នុងប្រទេសបង់ក្លាដែស ទោះបីជាអាជ្ញាធរសុខាភិបាលបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនេះក៏ដោយ៕

Khcct banner

អត្ថបទទាក់ទង