ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នាថ្ងៃទី១០ កញ្ញានេះ បានបញ្ជូនបណ្តឹងលោកស្លេះ ហ្វឺត និងលោក ណុះ សូឡោះ ទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីពិនិត្យ ដើម្បីពិនិត្យស្រាវជ្រាវឱ្យបានល្អិតល្អន់ និងចាត់ការជាសមត្ថកិច្ច ក្នុងករណីរកឃើញកំហុស ដោយអនុវត្តទៅតាមច្បាប់។
បើតាមលោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ចំពោះករណីឈ្មោះ ស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ ដែលបានលើកឡើងជុំវិញការចោទប្រកាន់ថាមានការអនុវត្តខុសនីតិវិធីរបស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង សាមីខ្លួនបានដាក់ពាក្យបណ្តឹងផ្ទាល់មួយទៀតទៅកាន់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ចំពោះករណីនេះ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្រេចបញ្ជូនករណីនេះ តាមនីតិវិធីជាធរមាន ទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យស្រាវជ្រាវឱ្យបានល្អិតល្អន់ និងចាត់ការជាសមត្ថកិច្ច ក្នុងករណីរកឃើញកំហុស ដោយអនុវត្តទៅតាមច្បាប់ និងនីតិវិធីក្នុងក្របខ័ណ្ឌនៃយន្តការវិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ ក៏បានចាត់ក្រុមការងារចុះធ្វើការស្រាវជ្រាវបន្ថែមលើករណីនេះ ហើយដែលលទ្ធផលនៃការចុះស្រាវជ្រាវនេះ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សា