Swift cc time

ក្រសួងវប្បធម៍ រៀបចំសិក្ខាសាលា«ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» ពន្យល់សាធារណៈជនអំពីស្បៃខ្មែរកាន់តែច្បាស់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី៩ កញ្ញា បានប្រកាសអំពីការរៀបចំសិក្ខាសាលា«ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» ផ្តល់ឱកាសដល់សាធារណៈជន ឱ្យបានសិក្សាស្គាល់អំពីស្បៃខ្មែរ និងការប្រើប្រាស់ឱ្យកាន់តែច្បាស់។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ តុលា ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមក្រសួងវប្បធម៌ សិក្ខាសាលាតម្រង់ទិសនេះ រៀបចំឡើងក្នុងគោលបំណងបញ្ញាបការយល់ដឹងអំពីស្បៃខ្មែរ និងរបៀប ប្រើប្រាស់នៅក្នុងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ ឧត្តុង្គឧត្តម និងប្រកបដោយសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង និង របៀបប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរអត្តសញ្ញាណជាតិ ដែលយើងត្រូវតែរួមគ្នាលើកតម្កើង ថែរក្សា អភិរក្ស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

សាធារណជន ដែលមានបំណងស្វែងយល់បន្ថែមអំពីវិស័យនេះ ព្រមទាំងសាធារណជនដែលមានមុខរបរ លើវិស័យសម្អាងការ អ្នកច្នៃម៉ូតសម្លៀកបំពាក់ អ្នកផលិតមាតិកា និងអ្នកដែលប្រកបមុខរបរពាក់ព័ន្ធ និងប្រហាក់ ប្រហែល អាចចុះឈ្មោះតាមរយៈការស្កេន QR Code ដូចភ្ជាប់មកជាមួយ និងសូមឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០០នាទី៕


Khcct banner

អត្ថបទទាក់ទង