Swift cc time

ស្រា Moutai ដ៏ល្បីរបស់ចិន ឡើងថ្លៃជាលើកទី ៦ក្នុងឆ្នាំនេះ តម្លៃ ២៤៨ ដុល្លារ/មួយដប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

..

ចិន៖ ក្រុមហ៊ុនស្រាដ៏ល្បីរបស់ចិន គួវចូវ ម៉ៅថាយ (Kweichow Moutai) បានដំឡើងតម្លៃស្រាប្រភេទពេញនិយម Feitian Moutai ជាថ្មី ដោយនេះ ជាការដំឡើងតម្លៃលើកទី៦ ក្នុងឆ្នាំ២០២៦។ តម្លៃថ្មីនេះ បានឡើងដល់ ១,៧៦៦ យ័ន ក្នុងមួយដប ឬប្រមាណ ២៤៨ ដុល្លារ។

យោងតាមសារព័ត៌មានចិន The Paper ចុះផ្សាយថា ស្រា Feitian Moutai កម្រិតអាល់កុល ៥៣% ចំណុះ ៥០០មីលីលីត្រ នៅតាមហាងដែលគ្រប់គ្រងផ្ទាល់ដោយក្រុមហ៊ុន ត្រូវបានដំឡើងពី ១,៧៥៣យ័ន ទៅ ១,៧៦៦ យ័នក្នុងមួយដប។ចំណែកស្រា Feitian Moutai ចំណុះ ១លីត្រ ត្រូវបានដំឡើងពី ៣,២៦៩យ័ន ទៅ ៣,២៩១យ័ន ឬប្រមាណ ៤៦២ដុល្លារ។ ផលិតផល Moutai មួយចំនួនទៀតក៏ត្រូវបានកែសម្រួលតម្លៃផងដែរ។

ទោះជាយ៉ាងណា តម្លៃលក់នៅលើកម្មវិធីផ្លូវការ «iMoutai» មិនទាន់មានការផ្លាស់ប្តូរទេ។ ស្រា Feitian Moutai ចំណុះ ៥០០មីលីលីត្រ នៅតែមានតម្លៃ ១,៦៣៩យ័ន ក្នុងមួយដប ដែលទាបជាងតម្លៃនៅហាងផ្ទាល់របស់ក្រុមហ៊ុនចំនួន ១២៧ យ័ន។

បុគ្គលិកហាង Moutai បានឱ្យដឹងថា តម្លៃថ្មីនេះ ត្រូវបានអនុវត្តដូចគ្នានៅតាមហាងផ្ទាល់របស់ក្រុមហ៊ុនទូទាំងប្រទេសចិន ដោយកែសម្រួលទៅតាមស្ថានភាពទីផ្សារ។គួរបញ្ជាក់ថា

Moutai គឺជាស្រាសដ៏ល្បីបំផុតមួយរបស់ចិន និង ត្រូវបានចាត់ទុកថា ជាស្រាប្រណីតដែលមានតម្លៃខ្ពស់នៅលើទីផ្សារចិន៕

Khcct banner

អត្ថបទទាក់ទង