Swift cc time

អាម៉េរិក បន្តវាយប្រហារលើនាវាដឹកប្រេងអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់វាយបកលើមូលដ្ឋានទ័ពអាម៉េរិកនៅតំបន់ជម្លោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ កងកម្លាំងអាម៉េរិកបានបន្តបើកការវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់ចំនួនប្រាំគ្រឿងទៀត ដើម្បីឆ្លើយតបទៅនឹងទីក្រុងតេអេរ៉ង់ ដែលបានកំណត់គោលដៅវាយប្រហារលើនាវាចម្បាំងអាម៉េរិកពីរដងក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (Centcom)បញ្ជាក់ថា នាវាដឹកប្រេងអ៊ីរ៉ង់ចំនួនបួនគ្រឿងដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) នៅក្នុងឈូងសមុទ្រអូម៉ង់ ត្រូវបានកំណត់គោលដៅ ក៏ដូចជានាវាដឹកប្រេងមួយទៀតនៅជិតកោះ Kharg ដែលជាស្ថានីយប្រេងដ៏សំខាន់មួយនៅឆ្នេរសមុទ្រឈូងសមុទ្រអ៊ីរ៉ង់។

អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលទៅលើមូលដ្ឋានអាម៉េរិកមួយនៅហ្ស៊កដានី ខណៈហ្ស៊កដានីអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ចំនួន ១៨ គ្រាប់ក្នុងចំណោម ២០ គ្រាប់ជាមួយនឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។ អ្នកនាំពាក្យផ្លូវការរបស់កងកម្លាំងប្រដាប់អាវុធហ្ស៊កដានីបាននិយាយថា មីស៊ីលពីរគ្រាប់ដែលអ៊ីរ៉ង់បាញ់ឆ្ពោះទៅហ្ស៊កដានីបានធ្លាក់នៅតំបន់ដែលគ្មានមនុស្សរស់នៅ។

អ៊ីរ៉ង់បានព្រមានអំពីការវាយប្រហារសងសឹកបន្ថែមទៀត ដោយជំរុញឱ្យក្រុមនាវិកនៃនាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកនៅជិតកំពង់ផែនៅគុយវ៉ែត និងបារ៉ែនចាកចេញពីនាវារបស់ពួកគេជាបន្ទាន់ មិនថានៅកំពង់ផែ រឺជិតតំបន់ជម្លោះនោះទេ ព្រោះពួកគេនឹងត្រូវបានកំណត់គោលដៅវាយប្រហារពីអ៊ីរ៉ង់។

អារ៉ាប៊ីសាអូឌីតអះអាងដែលថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់បានបង្កឱ្យមានអគ្គីភ័យឆាបឆេះនៅរោងចក្រប្រេង និងការដំឡើង ដែលនាំឱ្យមានការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។

គួររម្លឹកថាតម្លៃប្រេងបានកើនឡើងក្នុងការជួញដូរដំបូងនៅអាស៊ីជាថ្មីម្តងទៀត ដោយប្រេងឆៅប្រភេទ Brent បានកើនឡើង ១.៥% ដល់ ៩៩.៤១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលប្រេងដែលជួញដូរនៅសហរដ្ឋអាម៉េរិកបានកើនឡើង ១.៦% ដល់ ៩៤.៥៥ ដុល្លារ៕

Khcct banner

អត្ថបទទាក់ទង