Swift cc time

លោក ម៉ាន់នី ប៉ាគីអាវ ត្រឡប់ចូលបម្រើការងាររដ្ឋវិញ ក្នុងឋានៈស្មើនឹងរដ្ឋមន្ត្រីក្រសួង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន៖ លោក ម៉ាន់នី ប៉ាគីអាវ (Manny Pacquiao) បានវិលត្រឡប់ចូលបម្រើការងារសាធារណៈវិញហើយ បន្ទាប់ពីត្រូវបានប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. តែងតាំងជាប្រធានដឹកនាំកិច្ចប្រជុំ និងសម្របសម្រួល (Lead Convenor) នៃគណៈកម្មការប្រយុទ្ធប្រឆាំងភាពក្រីក្រជាតិ (NAPC) ដែលមានឋានៈស្មើនឹងរដ្ឋមន្ត្រីក្រសួង។ លោក Pacquiao វ័យ ៤៧ ឆ្នាំ ត្រូវបានកំណត់ពេលស្បថចូលកាន់តំណែងនៅវិមាន Malacañang ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដោយរូបលោកចូលមកជំនួសតំណែងលោក Lope Santos III។

មុនពេលទទួលបានតំណែងនេះ លោកធ្លាប់ជាអតីតសមាជិកសភា និងព្រឹទ្ធសភា រួមទាំងជាអតីតបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ ២០២២ ព្រមទាំងត្រូវបានគេស្គាល់ថាជាម្ចាស់ជើងឯកពិភពលោក ៨ ផ្នែក និងទើបតែត្រូវបានបញ្ចូលទៅក្នុងសាលកិត្តិយសប្រដាល់អន្តរជាតិ (International Boxing Hall of Fame) កាលពីឆ្នាំ ២០២៥ កន្លងទៅ៕

Khcct banner

អត្ថបទទាក់ទង