Swift cc time

អ្នកកាសែត៥នាក់ បាត់ខ្លួន ពេលចុះយកព័ត៌មានករណីផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌូនេស៊ី៖ ក្រុមសង្គ្រោះឥណ្ឌូនេស៊ីបាននិងកំពុងស្វែងរកមនុស្សចំនួន ៨ នាក់ រួមមានអ្នកសារព័ត៌មាន ៥ នាក់ ដែលបានបាត់ខ្លួនខណៈពេលកំពុងធ្វើដំណើរតាមទូកលឿនពីតំបន់ជិតទីក្រុងហ្សាកាតា កាលពីរសៀលថ្ងៃចន្ទ ដើម្បីទៅថតរូបភាព និងវីដេអូពីការផ្ទុះឡើងនៃភ្នំភ្លើង អាណាក់ ក្រាកាតា (Mount Anak Krakatau)។ ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិបានឱ្យដឹងថា ក្រុមអ្នកសារព័ត៌មានដែលបាត់ខ្លួននោះ ធ្វើការឱ្យសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ រួមមានទីភ្នាក់ងារសារព័ត៌មានរដ្ឋអង់តារ៉ា (Antara) ទីភ្នាក់ងារអាណាដូលូ (Anadolu) របស់ទួរគី និងគេហទំព័រក្នុងស្រុក អាយញូវ (iNews)។

យោងតាមប្រភពព័ត៌មានCNA មុនពេលបាត់ដំណឹងឈឹង ម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានទាំងនោះបានទាក់ទងមកមិត្តរួមការងារ និងចែករំលែកទីតាំងរបស់ខ្លួននៅវេលាម៉ោង ៣ រសៀលថ្ងៃចន្ទ ដោយកិច្ចប្រតិបត្តិការស្វែងរកពួកគេត្រូវបានរំខានដោយសាររលកយក្សខ្ពស់ និងភាពមើលមិនសូវច្បាស់ ដែលបណ្តាលឱ្យក្រុមការងារសង្រ្គោះ ត្រូវផ្អាកការរុករកជាបណ្ដោះអាសន្ន និងបន្តនៅព្រឹកថ្ងៃពុធនេះទៀត៕

Khcct banner

អត្ថបទទាក់ទង