Swift cc time

អង់គ្លេស និងប្រទេសនៅអ៊ឺរ៉ុប ១១ទៀត រួមទាំងកាណាដា ដាក់ទណ្ឌកម្មពាណិជ្ជកម្មលើអ៊ីស្រាអែលដែលកាន់កាប់តំបន់ West Bank ខុសច្បាប់របស់ប៉ាឡេស្ទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

អ៊ឺរ៉ុប៖ បារាំង ចក្រភពអង់គ្លេស កាណាដា ដាណឺម៉ាក អេស្ប៉ាញ ហ្វាំងឡង់ អៀរឡង់ អ៊ីស្លង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ និងស៊ុយអែត បានប្រកាសជាផ្លូវការដាក់ទណ្ឌកម្មលើទំនិញនាៗដែលនាំចេញពីប្រទេសអ៊ីស្រាអែលពីតំបន់ West Bank ដែលអ៊ីស្រាអែលកំពុងតែឈរជើង និងកាន់កាប់។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានប្រកាសមាន ប្រទេសចំនួន ១១ នៅអឺរ៉ុប បូករួមទាំងកាណាដា បានប្រកាសពីផែនការនៅល្ងាចថ្ងៃអង្គារ ដើម្បីដាក់កំហិតជាតិលើពាណិជ្ជកម្មទំនិញជាមួយនឹងការតាំងទីលំនៅរបស់អ៊ីស្រាអែល ដែលខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។

បើតាមលោក Barrot ថ្ងៃនេះ បារាំង ចក្រភពអង់គ្លេស កាណាដា ដាណឺម៉ាក អេស្ប៉ាញ ហ្វាំងឡង់ អៀរឡង់ អ៊ីស្លង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ និងស៊ុយអែត បានដាក់កំហិតជាតិលើពាណិជ្ជកម្មទំនិញជាមួយនឹងការតាំងទីលំនៅដែលខុសច្បាប់របស់អ៊ីស្រាអែលនៅតំបន់ West Bank ក្រោមច្បាប់អន្តរជាតិ។លោកថាប្រទេសពាក់ព័ន្ធកំពុងតែពិចារណាយ៉ាងម៉ត់ចត់លើការអនុម័តការរឹតបន្តឹងបែបនេះ ឬវិធានការផ្សេងទៀតស្របតាមនីតិវិធីជាតិរបស់ខ្លួន។

លោកបញ្ជាក់ទៀតថា ក្នុងន័យនេះ បារាំង ចក្រភពអង់គ្លេស និងកាណាដា ស្វាគមន៍ចំពោះវិធានការសំខាន់ៗដែលបានអនុវត្តរួចហើយដោយអៀរឡង់ អេស្ប៉ាញ ហូឡង់ ន័រវែស និងបែលហ្ស៊ិក ហើយនឹងស្នើវិធានការជាតិដើម្បីហាមឃាត់ពាណិជ្ជកម្មទំនិញដែលមានប្រភពមកពីការតាំងទីលំនៅពីតំបន់ West Bank ដោយក្នុងសេចក្តីប្រកាសនេះក៏បានថ្កោលទោសសកម្មភាពដែលរដ្ឋាភិបាលអ៊ីស្រាអែលបានធ្វើឡើងនៅតំបន់ West Bank ដែលធ្វើឲ្យខូចដល់លទ្ធភាពនៃដំណោះស្រាយរវាងរដ្ឋទាំងពីរ។

សេចក្តីប្រកាសដដែលបានអះអាងទៀតថាប្រទេសពាក់ព័ន្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពណាមួយដែលបណ្តាលឱ្យមានការបញ្ចូលដីប៉ាឡេស្ទីន និងការបង្ខំឲ្យប្រជាជនប៉ាឡេស្ទីនផ្លាស់ទីលំនៅដោយខុសច្បាប់។ សេចក្តីប្រកាសនេះក៏បានជំរុញបន្ថែមទៀតឱ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកការតាំងទីលំនៅខុសច្បាប់ និងអំណាចរដ្ឋបាលស៊ីវិលជាបន្ទាន់៕

Khcct banner

អត្ថបទទាក់ទង