ព្យុងយ៉ាង៖ ស្ពានឆ្លងប្រវត្តិសាស្រ្តដំបូងឆ្លងកាត់រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ីប្រវែងប្រមាណ ៥ គីឡូម៉ែត្រត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ស្ពានថ្មីនេះត្រូវបានគេរំពឹងថានឹងសម្រួលដល់ការដឹកជញ្ជូនទំនិញយ៉ាងច្រើន ដែលអាចជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងយោធា និងទេសចរណ៍ដោយអនុញ្ញាតឱ្យចរាចរណ៍អ្នកដំណើរឆ្លងកាត់រវាងប្រទេសទាំងពីរបាន ដោយស្ពានផ្លូវឆ្លងកាត់ព្រំដែនដំបូងរបស់ប្រទេសទាំងពីរឆ្លងកាត់ទន្លេទូមិន ដោយភ្ជាប់ទីក្រុងរ៉ាសុនរបស់កូរ៉េខាងជើងជាមួយតំបន់ខាសានរបស់រុស្ស៊ី។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអង្គារនេះ។
បើតាម KCNA ស្ពាននេះគឺជាការធានាសម្រាប់ការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការពហុវិស័យរស់ឡើងវិញ រួមទាំងការទេសចរណ៍ និងចរាចរទំនិញ។ KCNA រាយការណ៍ទៀតថាស្ពានផ្លូវនេះ មានប្រវែងប្រហែល ៥ គីឡូម៉ែត្រត្រូវបានគេរំពឹងថានឹងសម្រួលដល់ការដឹកជញ្ជូនទំនិញយ៉ាងច្រើន ដែលអាចជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងយោធា និងទេសចរណ៍ដោយអនុញ្ញាតឱ្យចរាចរណ៍អ្នកដំណើរឆ្លងកាត់។
គួររម្លឹកថាកូរ៉េខាងជើង និងរុស្ស៊ី បានឯកភាពគ្នាលើផែនការសាងសង់ស្ពានផ្លូវនេះ នៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគីមួយ នៅទីក្រុងព្យុងយ៉ាង ក្នុងខែមិថុនា ឆ្នាំ២០២៤ ហើយការសាងសង់បានចាប់ផ្តើមនៅជិតស្ពានផ្លូវដែកចាស់ទន្លេទូមេនដែលមានស្រាប់ ក្នុងខែមេសា ឆ្នាំមុន៕