Swift cc time

CMAC ផ្តល់ការហ្វឹកហ្វឺនជំនាញ«រុករកសំណល់យុទ្ធភណ្ឌសង្គ្រាម» ដល់កងទ័ពអាកាសអាម៉េរិក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅចុងខែសីហានិងដើមខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាពCMAC បានសហការជាមួយអង្គការGolden Westបានផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពសហរដ្ឋអាម៉េរិក លើបច្ចេកទេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងជាពិសេសលើការប្រើប្រាស់ឧបករណ៍បច្ចេកទេសរុករកសំណល់យុទ្ធភណ្ឌសង្គ្រាម។ នេះបើតាមលោក ហេង រតនា អគ្គនាយកCMAC។

អគ្គនាយកCMAC បានឲ្យដឹងថា ការហ្វឹកហ្វឺននេះផ្តល់ជូនកងទ័ពអាកាសអាម៉េរិកផ្នែកជំនាញសំណល់យុទ្ធភណ្ឌសង្គ្រាមនិងក្រុមបច្ចេកទេសយុទ្ធោបករណ៍នៃសារណរដ្ឋកាប៊ូវ័រដេ (Cabo Verde) ដែលស្ថិតក្រោមគម្រោងជំនួយបោសសម្អាតមីនមនុស្សធម៌របស់សហរដ្ឋអាមេរិកគាំទ្រប្រទេសអាហ្វិក។

សូមបញ្ជាក់ថា អង្គការGolden Westជាដៃគូយ៉ាងសំខាន់ជាមួយអង្គភាពCMAC ក្នុងសកម្មភាពកម្ចាត់មីននៅកម្ពុជាជាង២៥ឆ្នាំមកហើយ ពោលចាប់តាំងពីដើមឆ្នាំ២០០០មកម្លេះ៕


Khcct banner

អត្ថបទទាក់ទង