Swift cc time

កម្ពុជា ជាប់ចំណាត់ថ្នាក់ជា«ប្រទេសល្អបំផុត»សម្រាប់«អេកូទេសចរណ៍»នៅអាស៊ីអាគ្នេយ៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតសម្រាប់«អេកូទេសចរណ៍»នៅតំបន់អាស៊ីអាគ្នេយ៍។ ចំណាត់ថ្នាក់នេះ ផ្អែកទៅលើទិន្នន័យនៃការកាប់បំផ្លាញព្រៃឈើ ភាពចម្រុះ ការទាក់ទាញធម្មជាតិជាដើម។ នេះបើតាមការវិភាគ និងដាក់ចំណាត់ថ្នាក់ដោយ U.S. News & World Report។

បើតាមរបាយការរបស់ U.S. News & World Report នេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន៖ កម្ពុជា ទទួលបានលេខ១៧, ឡាវ លេខ២២, ថៃ លេខ៣៣, ម៉ាឡេស៊ី លេខ៤២, ហ្វីលីពីន លេខ៦៦, ឥណ្ឌូនេស៊ី លេខ៦៧, ម៉យ៉ាន់ម៉ា លេខ៧៤, សិង្ហបុរី លេខ៧៧ និងវៀតណាម លេខ៨៩។

ចំណាត់ថ្នាក់នេះរួមបញ្ចូលទិន្នន័យនៅទូទាំងវិមាត្រសំខាន់ៗនៃទេសចរណ៍ធម្មជាតិ រួមទាំងការកាប់បំផ្លាញព្រៃឈើ ភាពចម្រុះ ការទាក់ទាញធម្មជាតិ តំបន់ការពារ ភាពសម្បូរបែបនៃប្រភេទសត្វ ពាណិជ្ជកម្មប្រកបដោយចីរភាព និងតំបន់បេតិកភណ្ឌពិភពលោក៕

Khcct banner

អត្ថបទទាក់ទង