កំពត៖ សិស្សមកពីគ្រួសារវីរកងទ័ពពលីនៅខេត្តកំពត បានបញ្ចប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ (C1) នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ទទួលបានម៉ាស៊ីនកិនកាហ្វេ ១ឈុត និងសម្ភារៈសេវាកម្មសម្អាងកាយ(សាឡន) ១ឈុត ព្រមទាំងថវិកាចំនួន ៦លានរៀល ក្នុងម្នាក់ៗ ដែលជាអំណោយសម្តេច ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដើម្បីជួយបង្កើតមុខរបរផ្គត់ផ្គង់ជីវភាពគ្រួសារ។
អំណោយផ្ដល់ជូននេះ ត្រូវបាននាំយកទៅជូនសិស្សមកពីគ្រួសារវីរកងទ័ពពលីនៅខេត្តកំពត តាមរយៈលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី តំណាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅទី៧ ខែកញ្ញា ឆ្នាំ២០២៦។
ការប្រគល់នេះ បន្ទាប់ពីសិស្សមកពីគ្រួសារវីរកងទ័ពពលី បានបញ្ចប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ (C1) នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ផ្នែកឆុងកាហ្វេ និងដុតនំ ព្រមទាំងជំនាញសេវាកម្មសម្អាងកាយ ក្នុងរយៈពេល ៦ខែ ដោយទទួលបានការស្នាក់នៅ និងឧបត្ថម្ភថវិកាប្រចាំខែចំនួន ១លានរៀលផងដែរ។ ការប្រគល់អំណោយ ថវិកា ម៉ាស៊ីនកិនកាហ្វេ និងសម្ភារៈសេវាកម្មសម្អាងកាយទាំងនេះ គោលបំណងជួយឱ្យក្មួយៗ និងប្អូនៗ ជាសិស្សមកពីគ្រួសារវីរកងទ័ពពលីអាចចាប់ផ្តើមប្រកបមុខរបរដោយខ្លួនឯងផ្ទាល់ ជាមួយនឹងជំនាញ ដែលទទួលបានពីការបណ្តុះបណ្តាលក្នុងកម្មវិធី TVET ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ៕