
អាមេរិក៖ លោកស្រីមួរ សុខហួរ អនុប្រធានអតីតបក្សប្រឆាំង រួមទាំងមន្ត្រីនៃអតីតបក្សប្រឆាំងមួយចំនួនទៀត បានចាកចេញផុតពីទឹកដីសហរដ្ឋអាមេរិក ពីទីក្រុង Los Angeles ឆ្ពោះទៅ ប្រទេសសឹង្ហបុរី (Singapore) ដើម្បីវិលចូលស្រុកខ្មែរវិញ។នេះបើយោងតាមការបង្ហោះឱ្យដឹងលើទំព័រហ្វេសប៊ុករបស់លោកស្រី នៅព្រឹកថ្ងៃទី ១៦ មករា ឆ្នាំ២០២១។
លោកស្រីមួរ សុខហួរ បានថ្លែងថា "៥ ម៉ោងទៀតខ្ញុំនឹងចាកចេញផុតពីទឹកដីសហរដ្ឋអាមេរិក ពីទីក្រុង Los Angeles ឆ្ពោះទៅ ប្រទេសសឹង្ហបុរី (Singapore)។ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ដំណេីរឆ្ពោះទៅមាតុភូមិ ខ្ញុំនៅជាមួយបងប្អូនជនរួមជាតិជានិច្ច។ មាតុភូមិនិវត្តន៍ ដើម្បីយុត្តិធម៌ និងការផ្សះផ្សាជាតិ"។
គួរបញ្ជាក់ថា តាមគម្រោងលោកស្រីមួរ សុខហួរ អនុប្រធានអតីតបក្សប្រឆាំង រួមទាំងមន្ត្រីនៃអតីតបក្សប្រឆាំងមួយចំនួនទៀត បានកំណត់យកថ្ងៃទី១៥ ខែមករានេះ គឺជាថ្ងៃកំណត់វិលចូលស្រុកខ្មែរវិញ។ ក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតបក្សសង្រ្គោះជាតិ គ្រោងជិះយន្តហោះមកកម្ពុជាដោយឆ្លងកាត់ប្រទេសសិង្ហបុរី។លោកស្រីមួរ សុខហួរ បានគូសបញ្ជាក់ថា ក្គម្រោងនេះមិនប្រែប្រួលឡើយ៕