
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានប្រកាសឲ្យផ្អាកក្នុងការប្រារព្ធពិធីបុណ្យអង្គរសង្រ្កាន្ត ខណៈក្រសួងសុខាភិបាលបានរកឃើញថា បុរសជនជាតិខ្មែរ អាយុ៣៨ ឆ្នាំ នៅខេត្តសៀមរាបម្នាក់ បានផ្ទុកកូវីដ១៩ពីបុរសជនជាតិជប៉ុន ។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឲ្យផ្អាកក្នុងការប្រារព្ធពិធីបុណ្យសង្រ្កាន្ត ដើម្បីទប់ស្កាត់ និងបញ្ចៀសនៃការឆ្លងជំងឺកូវីដ១៩នេះ ជាយថាហេតុ។
ជាមួយគ្នានេះដែរ សាលារៀននៅទីរួមខេត្តសៀមរាបក៏បានផ្អាកបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃដើម្បីតាមដានស្ថានភាព ចំណែកសាលារៀនតាមបណ្ដាខេត្តនានានៅដំណើរការធម្មតា។
សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ និងមិនប្រងើយកន្តើយចំពោះរឿងនេះឡើយ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភិតភ័យ ហើយត្រូវអនុវត្តការថែរក្សាអនាម័យ និងលាងដៃឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕