Swift cc time

តុលាការសម្រេចឃុំខ្លួនលោក សុខ ធន់ អ្នកបើកបរឱ្យមន្ត្រីពាក់ព័ន្ធទារប្រាក់ពីពាណិជ្ជករដឹកក្រណាត់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក សុខ ធន់

ស្វាយរៀង៖ ចៅក្រមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី ៥ កញ្ញា បានចេញដីកាសម្រេចបង្គាប់ឱ្យឃុំខ្លួនលោក សុខ ធន់ អ្នកបើកបររថយន្ត លោក ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយជាប់ព័ន្ធពីបទសមគំនិតក្នុងបទកំហែងយក ករណីទារប្រាក់ ៩០០០ដុល្លារពីពាណិជ្ជករដឹកក្រណាត់។

លោក សុខ ធន់ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បញ្ជូនទៅដល់ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។លោកជាប់ពាក់ព័ន្ធនឹង បទកំហែងយក និងរំលោភអំណាច ដោយសារបានប្រើអំណាចជាសមត្ថកិច្ចដេញឃាត់រថយន្តដឹកក្រណាត់យកទៅទុកនៅផ្ទះជួលរបស់ខ្លួន ដោយគ្មានដីកា គ្មានបញ្ជាពីព្រះរាជអាជ្ញា និង គ្មានកំណត់ហេតុ ដើម្បីមានគំនាបទៅលើម្ចាស់ទំនិញ និងមានការបញ្ជាឱ្យដោះលែង ក្រោយពីឈ្មោះ សុខ ធន់ បានទទួលប្រាក់ពីម្ចាស់ទំនិញ។



Khcct banner

អត្ថបទទាក់ទង