ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) រំលឹកជាថ្មីអំពី«លេខទំនាក់ទំនងរហ័ស»ដល់ភ្ញៀវទេសជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ក្នុងករណីត្រូវការជំនួយបន្ទាន់។ កិច្ចការនេះគឺដើម្បីរួមគ្នាលើកកម្ពស់កិត្តិនាម កម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងនោះអង្គភាពពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាជំនួយនិងដោះស្រាយបញ្ហាជូនភ្ញៀវទេសចរ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។
ករណីភ្ញៀវទេសចរជាតិ និងអន្តរជាតិជួបប្រទះបញ្ហាចៃដន្យ ត្រូវការជួយសង្គ្រោះ ឬត្រូវការជំនួយបន្ទាន់ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរទេសចរណ៍នៅកម្ពុជា អាចទំនាក់ទំនងលេខប្រតិកម្មរហ័សប្រចាំការ ២៤ម៉ោង ដូចខាងក្រោម៖
១. ករណីពាក់ព័ន្ធនឹងនីតិវិធីចូល-ចេញប្រទេសកម្ពុជា៖
– អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ០៦៨ ៣៨៦ ៦៩៩/០៧៨ ៣៨៦ ៦៩៩/០៨៧ ៣៨៦ ៦៩៩
២. ករណីសន្តិសុខ និងសុវត្ថិភាព៖
– អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ១១៧
– នាយកដ្ឋាននគរបាលទេសចរណ៍៖ ០១៦ ៦៥៤ ៧៣៦
– ក្រុមប្រតិកម្មរហ័សសម្រាប់ជនបរទេស៖ ០៣១ ២០១ ២៣៤៥/០៣១ ៦០១ ២៣៤៥
៣. ករណីគ្រោះថ្នាក់ដល់រាងកាយ ឬត្រូវការជំនួយផ្នែកសុខភាពបន្ទាន់៖
– រថយន្តសង្គ្រោះបន្ទាន់៖ ១១៩ ។