Swift cc time

សមាគមឧកញ៉ាកម្ពុជា ចុះMoU ជាមួយក្រុមហ៊ុនសមាជិក និងក្រុមហ៊ុនជាដៃគូ សរុបចំនួន ១០ ដើម្បីពង្រឹងភាពជាដៃគូ និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងជូនសមាជិក

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី៣១សីហាបានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding – MoU) ជាមួយបណ្តាក្រុមហ៊ុនចំនួន ១០ ដែលក្នុងនោះរួមមានក្រុមហ៊ុនរបស់សមាជិកសមាគម និងក្រុមហ៊ុនជាដៃគូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សមាជិក និងសមាគមឧកញ៉ាកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសមាគម ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនទាំង ១០។ ក្នុងឱកាសនេះ លោកអ្នកឧកញ៉ាប្រធានបានចាត់តាំងអ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែសីហា និងជាប្រធានគណៈកម្មការសុខាភិបាល និងឱសថ ធ្វើជាតំណាងសមាគមក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនទាំង ១០។

ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានមួយសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគម និងដៃគូក្នុងវិស័យឯកជន ព្រមទាំងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងជូនដល់ សមាជិក គ្រួសារសមាជិក បុគ្គលិករបស់សមាជិក និងបុគ្គលិករបស់សមាគម។ កិច្ចសហប្រតិបត្តិការទាំងនេះក៏នឹងជួយពង្រីកបណ្តាញសេវាកម្ម និងឱកាសដែលអាចផ្តល់តម្លៃបន្ថែមដល់សហគមន៍សមាគមផងដែរ។

ការចុះអនុស្សរណៈនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការពង្រឹងការបង្កើតតម្លៃបន្ថែមជូនសមាជិក តាមរយៈការភ្ជាប់សមាជិកជាមួយសហគ្រាស និងដៃគូអាជីវកម្មដែលមានសក្តានុពល បង្កើតភាពជាដៃគូដែលអាចផ្តល់អត្ថប្រយោជន៍ជាក់ស្តែង និងលើកកម្ពស់បរិយាកាសសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត និងចីរភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុនចំនួន ១០ ដែលបានចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នា រួមមាន៖

១. អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport – TIA)

២. មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital)

៣. មន្ទីរពហុព្យាបាល សុខ រក្សា (Sok Reaksa Polyclinic)

៤. ក្រុមហ៊ុន KH Haitech

៥. សាលាអន្តរជាតិ TIA International School

៦. សាលាអន្តរជាតិ Bromsgrove International School

៧. សាលាអាមេរិកាំង ហ្គោលឌិនហ្គេត (Golden Gate American School)

៨. ក្រុមហ៊ុន Professional Trader Cambodia

៩. ក្រុមហ៊ុន FSC KH Solutions

១០. ក្រុមហ៊ុន CAMKO Motor Company Ltd.


Khcct banner

អត្ថបទទាក់ទង