ភ្នំពេញ៖សមាគមន៍ជនជាតិដើមភាគតិចកម្ពុជា (CIYA) ប្រកាសផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅដល់សិស្សានុសិស្សជាជនជាតិដើមភាគតិច ដែលមានបំណងចង់បន្តការសិក្សានៅអនុវិទ្យាល័យ និងវិទ្យាល័យក្នុងក្រុងបានលុង ខេត្តរតនគិរី។
យោងតាមគេហទំព័រផ្លូវការរបស់ CIYA អាហារូបករណ៍នេះផ្តល់ឱ្យសិស្សានុសិស្សជាជនជាតិដើមភាគតិចដែលមានលទ្ធភាពខ្វះខាតមកពីស្រុកទាំងអស់នៃខេត្តរតនគិរី និងជាពិសេសនៅតំបន់ដាច់ស្រយាលឆ្ងាយពីសាលា។
បើតាមប្រភពដដែល អាហារូបករណ៍នេះផ្តល់ជូនកន្លែងស្នាក់នៅរហូតដល់ចប់ថ្នាក់វិទ្យាល័យ រួមជាមួយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការបំប៉នភាសាអង់គ្លេស ការប្រឹក្សាពីរៀមច្បង និងកម្មវិធីពង្រឹងវប្បធម៌ និងភាពជាជនជាតិដើម។
គួរបញ្ជាក់ថាបេក្ខជនអាចដាក់ពាក្យតាមរយៈ Link រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ចំពោះព័ត៌មានបន្ថែបេក្ខជនអាចទាក់ទងទៅកាន់ទូរស័ព្ទលេខ ០៨៦ ៦៨៩ ២៩៦ ឬតាមរយៈអ៊ីមែល [email protected] ៕