Swift cc time

ចំណុច 5 យ៉ាងដែលត្រូវពិនិត្យ មុនដំឡើងជណ្ដើរយន្តនាំចូលក្នុងផ្ទះដែលសាងសង់រួច

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

សេចក្ដីសង្ខេប

ជណ្ដើរយន្តនាំចូលអាចដំឡើងក្នុងផ្ទះដែលសាងសង់រួចបានជាច្រើនករណី។ មុននឹងជ្រើសរើស សូមពិនិត្យទីតាំងទំនេរ រចនាសម្ព័ន្ធរបស់អគារ អ្នកប្រើប្រាស់ ការងារសំណង់ និងសេវាកម្មក្រោយដំឡើងនៅក្នុងស្រុក។ អ្នកគួរស្នើសុំការចុះពិនិត្យទីតាំង ប្លង់បច្ចេកទេសដែលបានកំណត់ កាលវិភាគជាក់ស្ដែង និងតារាងតម្លៃលម្អិតដែលមាននៅក្នុងគម្រោងទាំងមូល។

តើអាចដំឡើងជណ្ដើរយន្តនាំចូលក្នុងផ្ទះដែលសាងសង់រួចបានទេ?

ផ្ទះដែលសាងសង់រួចជាច្រើនអាចដំឡើងជណ្ដើរយន្តនាំចូលបាន។ ជណ្ដើរយន្តអាចដំឡើងនៅចន្លោះ ជណ្ដើរជើង ក្បែរជណ្ដើរជើង ក្នុងទីតាំងទំនេរនៃបន្ទប់ទទួលភ្ញៀវ ឆ្លងកាត់ប្រហោងជាន់ ឬផ្អែកតាមជញ្ជាំងខាងក្រៅផ្ទះ។ ការចុះពិនិត្យទីតាំងដោយអ្នកជំនាញគឺចាំបាច់ ដើម្បីបញ្ជាក់អំពីរចនាសម្ព័ន្ធ ទីតាំងទំនេរ កម្ពស់ជាន់ខាងលើ ទិសដៅច្រកចូល និងផ្លូវដឹកសម្ភារៈចូលទីតាំង។

ទោះជាយ៉ាងណា ការដំឡើងជណ្ដើរយន្តក្នុងផ្ទះដែលសាងសង់រួច ត្រូវការការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន។ ជណ្ដើរយន្តត្រូវសមនឹងទំហំដែលមាន ហើយមិនប៉ះពាល់ដល់រចនាសម្ព័ន្ធអគារច្រើន ការធ្វើដំណើរប្រចាំថ្ងៃមានភាពងាយស្រួល ឬការរចនាផ្ទៃខាងក្នុងដែលលើសពីភាពចាំបាច់។

ប្រព័ន្ធជណ្ដើរយន្តសម្រាប់គេហដ្ឋានខ្លះមានគ្រោងកញ្ចក់ ឬដែកភ្ជាប់មកជាមួយ។ ម៉ូដែលខ្លះទៀតមានគ្រឿងម៉ាស៊ីនដំឡើងជាប់ក្នុងរចនាសម្ព័ន្ធជណ្ដើរយន្ត ដូច្នេះអាចមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។ ប៉ុន្តែអាស្រ័យលើម៉ូដែល និងប្លង់ដែលបានអនុម័ត ហើយអាចប្រើរណ្ដៅរាក់ ឬផ្លូវជម្រាលជំនួសរណ្ដៅជ្រៅបែបធម្មតា។

ប៉ុន្តែផ្ទះនីមួយៗមានលក្ខខណ្ឌខុសគ្នា។ ដូច្នេះ ត្រូវចុះពិនិត្យទីតាំងជាមុនសិន មុននឹងសម្រេចចិត្តចុងក្រោយអំពីម៉ូដែលជណ្ដើរយន្ត។

ជណ្តើរយន្តក្នុងផ្ទះដែលមានគ្រោងកញ្ចក់ ដំឡើងក្បែរជណ្តើរជើងក្នុងវីឡាទំនើប ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរឡើងចុះ ដោយរក្សាបាននូវភាពស្រស់ស្អាតនៃផ្ទៃខាងក្នុងផ្ទះ។

1. តើមានទំហំគ្រប់គ្រាន់សម្រាប់ដំឡើងជណ្ដើរយន្តក្នុងផ្ទះនាំចូលដែរឬទេ?

ជំហានដំបូង គឺត្រូវស្វែងរកទីតាំងដែលសមស្រប។

ជាទូទៅ ផ្ទះដែលសាងសង់រួចមិនបានរៀបចំទុកសម្រាប់គ្រោងបេតុងជណ្ដើរយន្តទេ។ ទំហំដែលអាចប្រើបាន អាចត្រូវបានកំណត់ដោយជណ្ដើរ ជញ្ជាំង ធ្នឹម បង្អួច បណ្ដាញទឹក ប្រព័ន្ធអគ្គិសនី ឬគ្រឿងផ្សេងៗ។

ទីតាំងដំឡើងដែលគេប្រើញឹកញាប់មាន៖

• នៅចន្លោះជណ្តើរជើង

• នៅក្បែរជណ្ដើរជើង

• ក្នុងទីតាំងទំនេរនៃបន្ទប់ទទួលភ្ញៀវ

• ចន្លោះតាមជាន់ដែលមានស្រាប់

• ក្បែរជញ្ជាំងខាងក្រៅផ្ទះ

• ក្នុងគ្រោងជណ្ដើរយន្តដែលសាងសង់ថ្មី

ក្រុមហ៊ុនផ្គត់ផ្គង់ត្រូវវាស់មុខកាត់ និងជម្រៅដែលអាចប្រើបាន កម្ពស់ពីជាន់មួយទៅជាន់មួយ កម្ពស់ពិដាននៅជាន់លើបំផុត និងទំហំជុំវិញច្រកចូលជណ្ដើរយន្ត។

ទីតាំងទ្វារក៏សំខាន់ដែ ទ្វារអាចត្រូវបើកនៅទិសដូចគ្នាគ្រប់ជាន់ បើកទល់មុខគ្នា ឬបើកខុសទិសគ្នា អាចអាស្រ័យលើប្លង់នៃផ្ទះ។ ទីតាំងមុខទ្វារត្រូវមានទំហំគ្រប់គ្រាន់ ដើម្បីឱ្យអ្នកប្រើប្រាស់អាចចូល និងចេញដោយសុវត្ថិភាព។

ជណ្ដើរយន្តក្នុងផ្ទះនាំចូលខ្លះ ត្រូវបានរចនាឡើងសម្រាប់ទីតាំងតូចចង្អៀត។ ឧទាហរណ៍ ជណ្ដើរយន្តក្នុងផ្ទះ Cibes មួយចំនួនអាចដំឡើងក្នុងទីតាំងប្រហែល 1 ម៉ែត្រការ៉េឡើងទៅ។ ទំហំដែលត្រូវការ អាស្រ័យលើម៉ូដែល ទំហំផ្លេតហ្វម(Platform) ឬកាប៊ីន(Cabin) ការរៀបចំទ្វារ និងលក្ខខណ្ឌនៃទីតាំង។

កុំជ្រើសរើសជណ្ដើរយន្តដោយផ្អែកតែលើទំហំនៅក្នុងកាតាឡុក។ ទំហំជណ្ដើរយន្តចុងក្រោយ ការរៀបចំច្រកចូល និងការកែប្រែរចនាសម្ព័ន្ធណាមួយ ត្រូវបញ្ជាក់ក្នុងប្លង់បច្ចេកទេសដែលបានអនុម័ត មុនម្ចាស់ផ្ទះយល់ព្រមទិញជណ្តើរយន្ត។

2. តើការដំឡើងជណ្តើរយន្តអាចត្រូវការការងារសំណង់អ្វីខ្លះ?

ការងារសំណង់អាចប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃគម្រោង រយៈពេលនៃការដំឡើង និងការរស់នៅប្រចាំថ្ងៃក្នុងផ្ទះ។

ការងារដែលត្រូវធ្វើ អាស្រ័យលើបច្ចេកវិទ្យាជណ្ដើរយន្ត ម៉ូដែល ទីតាំងដំឡើង និងស្ថានភាពនៃអគារ។ ការងារទាំងនោះអាចរួមមាន៖

• រៀបចំរណ្ដៅ រណ្ដៅរាក់ ឬផ្លូវជម្រាល

• សាងសង់បន្ទប់ម៉ាស៊ីនដាច់ដោយឡែក ឬរៀបចំទីតាំងសម្រាប់គ្រឿងម៉ាស៊ីន ប្រសិនបើត្រូវការ

• កាត់ ឬកែប្រែផ្នែកខ្លះតាមជាន់

• សាងសង់ ឬតម្លើងគ្រោងបេតុងជណ្ដើរយន្ត

• បន្ថែមជើងទម្រ ឬរចនាសម្ព័ន្ធទ្រទ្រង់ជណ្តើរយន្ត

• រៀបចំចន្លោះសម្រាប់ទ្វារតាមជាន់

• ប្ដូរទីតាំងខ្សែភ្លើង ឬបំពង់ទឹក

• ផ្គត់ផ្គង់ប្រព័ន្ធអគ្គិសនីដែលសមស្រប

• បញ្ចប់ការងារផ្នែកខាងក្រោម ពិដាន និងជញ្ជាំង

• បិទជ្រាបទឹក និងការពារអាកាសធាតុសម្រាប់ការដំឡើងខាងក្រៅអគារ

ជណ្ដើរយន្តបែបប្រពៃណីខ្លះត្រូវការរណ្ដៅជម្រៅប្រហែល 600 ដល់ 1,500 មម។ វាក៏អាចត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែក និងកម្ពស់ជាន់លើបំផុតលើសពី 3 ម៉ែត្រ។ តម្រូវការទាំងនេះអាចបណ្ដាលឱ្យមានការកែប្រែច្រើនលើកម្រាល ពិដាន ដំបូល ឬរចនាសម្ព័ន្ធអគារ។

ផ្ទុយទៅវិញ ជណ្ដើរយន្តក្នុងផ្ទះនាំចូលមួយចំនួន រួមទាំងម៉ូដែល Cibes ខ្លះ មិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។ អាស្រ័យលើម៉ូដែល វាអាចមិនត្រូវការរណ្ដៅ ឬប្រើរណ្ដៅរាក់ប្រហែល 0 ដល់ 120 មម។ ម៉ូដែលមួយចំនួនក៏អាចត្រូវបានដំឡើងដោយមានកម្ពស់ពីជាន់លើ (headroom) ចាប់ពីប្រហែល ២,០៥០ មីលីម៉ែត្រឡើងទៅ។

តម្រូវការទំហំតូចទាំងនេះអាចកាត់បន្ថយការងារសំណង់ក្នុងផ្ទះដែលសាងសង់រួច។ ទោះជាយ៉ាងណា ជម្រៅរណ្ដៅ កម្ពស់ជាន់លើបំផុត ចំណុចតម្លើង ប្រភពអគ្គិសនី និងគម្លាតសុវត្ថិភាព ត្រូវបញ្ជាក់ក្នុងប្លង់បច្ចេកទេសឲ្យបានរួចរាល់។

3. តើអ្នកណាខ្លះនឹងប្រើជណ្ដើរយន្តជារៀងរាល់ថ្ងៃ?

ជណ្ដើរយន្តត្រូវសមនឹងអ្នកប្រើប្រាស់ មិនមែនគិតតែពីទំហំដែលមានក្នុងផ្ទះនោះទេ។

ប្ដីប្រពន្ធដែលត្រៀមសម្រាប់ការរស់នៅពេលវ័យចាស់ អាចត្រូវការដំណោះស្រាយខុសពីគ្រួសារដែលមានអ្នកប្រើរទេះរុញ។ ឪពុកម្ដាយដែលពរកូន អ្នកនៅក្នុងផ្ទះដែលយកសម្លៀកបំពាក់ទៅបោកនៅជាន់លើ និងសមាជិកគ្រួសារដែលត្រូវប្រើសម្រាប់ដឹកឥវ៉ាន់ ក៏អាចប្រើជណ្ដើរយន្តជាប្រចាំដែរ។

សូមពិចារណាចំណុចខាងក្រោម៖

• ទំហំផ្លេតហ្វម(Platform) ឬកាប៊ីន(Cabin)

• ទម្ងន់ផ្ទុកកំណត់

• ទទឹងច្រកទ្វារ

• កម្ពស់ប៊ូតុងបញ្ជា

• បង្កាន់ដៃ

• កៅអីបត់

• ទិសដៅច្រកចូល

• ភាពត្រឹមត្រូវនៃការឈប់ស្មើសម្រាប់តាមជាន់

• ទំហំសម្រាប់រទេះរុញ និងអ្នករួមដំណើរ

ប្រសិនបើមានអ្នកប្រើរទេះរុញ ត្រូវពិនិត្យផ្លូវចូលទាំងមូល។ ត្រូវមានទំហំគ្រប់គ្រាន់សម្រាប់ចូលទៅជិតជណ្ដើរយន្ត ចូលក្នុងជណ្ដើរយន្ត និងចេញដោយសុវត្ថិភាពនៅគ្រប់ជាន់។

ផ្លេតហ្វមធំទូលាយមិនមានប្រយោជន៍ទេ ប្រសិនបើច្រកចូល ឬតំបន់មុខទ្វារតូចចង្អៀតពេក។ ភាពងាយស្រួលប្រើប្រាស់ត្រូវគិតចាប់ពីច្រកចូលផ្ទះ រហូតដល់ចំណុចចុងក្រោយ។

4. តើការដំឡើងនឹងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃយ៉ាងដូចម្តេច?

ការដំឡើងជណ្ដើរយន្តក្នុងផ្ទះដែលមានមនុស្សរស់នៅ អាចបង្កសំឡេង ធូលី និងពិបានក្នុងការចេញចូលជាក្នុងរយះពេលបណ្តោះអាសន្ន។

ក្រុមដំឡើងអាចត្រូវប្រើផ្នែកខ្លះនៃជណ្ដើរជើង បន្ទប់ទទួលភ្ញៀវ ផ្លូវចូលរថយន្ត ឬសួនច្បារ។ គ្រឿងសម្ភារៈនិងផ្នែកគ្រោងជណ្ដើរយន្តក៏ត្រូវការផ្លូវដឹកជញ្ជូនដែលមានសុវត្ថិភាព ចាប់ពីរថយន្តដល់ទីតាំងដំឡើង។

មុនចាប់ផ្ដើមការងារ សូមស្នើសុំកាលវិភាគច្បាស់លាស់ពីក្រុមហ៊ុនផ្គត់ផ្គង់ ដែលរួមមាន៖

• ការដឹកជញ្ជូនសម្ភារៈជណ្តើរយន្ត

• ទីតាំងនៃការដំឡើង

• ការងារសំណង់ និងរចនាសម្ព័ន្ធក្នុងផ្ទះ

• ការសាងសងគ្រោងជណ្តើរយន្ត និងជណ្ដើរយន្ត

• ការតភ្ជាប់អគ្គិសនី

• ការធ្វើតេស្ត និងដាក់ឱ្យដំណើរការ

• ការងារបញ្ចប់

• ការសម្អាត

• ការបណ្ដុះបណ្ដាលអ្នកប្រើប្រាស់ និងប្រគល់ជូន

គ្រឿងសង្ហារិម កម្រាល ជញ្ជាំង និងកញ្ចក់នៅក្បែរត្រូវការពារក្នុងពេលធ្វើការ។ កុមារ និងសត្វចិញ្ចឹមក៏ត្រូវនៅឱ្យឆ្ងាយពីកន្លែងដំឡើងដែរ។

ប្រសិនបើដំឡើងជណ្ដើរយន្តនៅខាងក្រៅអគារ គម្រោងអាចត្រូវការរន្ទា ការងារដំបូល គ្រោងដែកបណ្ដោះអាសន្នសម្រាប់ឱ្យជាងឡើងធ្វើការ ការរៀបចំប្រព័ន្ធបង្ហូរទឹក និងការបិទស៊ីលីកូននៅដំណាក់កាលចុងក្រោយ។ ការងារទាំងនេះគួរដាក់បញ្ចូលក្នុងផែនការគម្រោង។

រយៈពេលដំឡើងជាក់ស្ដែង អាស្រ័យលើម៉ូដែល ចំនួនជាន់ឈប់ ការងារសំណង់ និងលក្ខខណ្ឌទីតាំង។ សូមស្នើសុំកាលវិភាគជាក់ស្ដែង ជំនួសឱ្យការពឹងផ្អែកលើការប៉ាន់ស្មានទូទៅ។

5. តើអ្នកណានឹងថែទាំជណ្ដើរយន្តនាំចូលក្រោយការដំឡើងរួច?

ជណ្ដើរយន្តក្នុងផ្ទះជាឧបករណ៍ប្រើប្រាស់រយៈពេលវែង ហើយវាត្រូវការការត្រួតពិនិត្យ និងថែទាំជាប្រចាំ ទោះបីប្រើតែក្នុងគ្រួសារក៏ដោយ។

ហេតុនេះ សេវាកម្មក្រោយដំឡើងនៅក្នុងស្រុកគឺជាចំណុចសំខាន់បំផុតមួយ នៅពេលជ្រើសរើសជណ្ដើរយន្តនាំចូល។

មុនចុះកិច្ចសន្យាទិញ អ្នកទាំងអស់គ្នាអាចសួរថា៖

• តើអ្នកណាជាអ្នកដំឡើងជណ្ដើរយន្ត?

• តើអ្នកបច្ចេកទេសបានទទួលការបណ្ដុះបណ្ដាលសម្រាប់ម៉ាកដែលបានជ្រើសរើសដែរឬទេ?

• តើការថែទាំនឹងធ្វើញឹកញាប់ប៉ុណ្ណា?

• តើមានសេវាជំនួយបន្ទាន់ដែរឬទេ?

• តើមានគ្រឿងបន្លាស់ដែលប្រើញឹកញាប់នៅកម្ពុជាដែរឬទេ?

• តើអ្នកបច្ចេកទេសអាចទៅដល់ទីតាំងបានលឿនប៉ុណ្ណា?

• តើការធានាអាចធានានៅលើអ្វីខ្លះ?

• តើកិច្ចព្រមព្រៀងថែទាំរួមបញ្ចូលអ្វីខ្លះ?

ការធានាគួរត្រូវបានផ្ដល់ជាលាយលក្ខណ៍អក្សរ។ ដូច្នេះសូមពិនិត្យវិសាលភាពធានាសម្រាប់ម៉ូទ័រ ប្រព័ន្ធបញ្ជូនចលនា ឧបករណ៍សុវត្ថិភាព ប្រព័ន្ធបញ្ជា ទ្វារ និងផ្នែកសំខាន់ៗផ្សេងទៀតឲ្យបានច្បាស់លាស់។

អ្នកក៏គួរសួរថា តើមានអ្វីកើតឡើងបន្ទាប់ពីការធានាផុតកំណត់។ ដូច្នេះក្រុមហ៊ុនផ្គត់ផ្គង់គួរផ្តល់ការ ពន្យល់អំពីថ្លៃថែទាំនាពេលអនាគត និងរបៀបផ្គត់ផ្គង់គ្រឿងបន្លាស់ឲ្យបានច្បាសល់លាស់។

តើអ្នកទាំងអស់គ្នាគួរពិនិត្យមុខងារសុវត្ថិភាពអ្វីខ្លះ?

សុវត្ថិភាពគួរត្រូវបានពិភាក្សា មុននឹងជ្រើសរើសម៉ូដែលជណ្តើរយន្ត។

មុខងារជាក់លាក់អាស្រ័យលើប្រព័ន្ធជណ្ដើរយន្ត ប៉ុន្តែម្ចាស់ផ្ទះគួរសួរអំពី៖

• ស្តង់ដារ និងវិញ្ញាបនបត្រសុវត្ថិភាពដែលអនុវត្ត

• ប្រព័ន្ធសង្គ្រោះបន្ទាន់ពេលដាច់ភ្លើង

• សំឡេងរោទិ៍ ឬប្រព័ន្ធទំនាក់ទំនងបន្ទាន់

• ប៊ូតុងឈប់បន្ទាន់

• ឧបករណ៍ចាប់សញ្ញាទ្វារ ឬរនាំងពន្លឺសុវត្ថិភាព

• អាគុយបម្រុង

• ប្រព័ន្ធការពារលើសទម្ងន់

• ប្រព័ន្ធចាក់សោសុវត្ថិភាពទ្វារតាមជាន់

• ភ្លើងបំភ្លឺបន្ទាន់

• ការបណ្ដុះបណ្ដាលអ្នកប្រើប្រាស់ក្រោយដំឡើង

ក្រុមហ៊ុនផ្គត់ផ្គង់គួរពន្យល់ពីរបៀបដំណើរការរបស់មុខងារនីមួយៗ និងអ្វីដែលអ្នកប្រើប្រាស់ត្រូវធ្វើ ប្រសិនបើជណ្ដើរយន្តឈប់ដំណើរការដោយមិនបានរំពឹងទុកមុន។

មុនប្រគល់ជូន អ្នកបច្ចេកទេសត្រូវធ្វើតេស្តការធ្វើដំណើររបស់ជណ្ដើរយន្ត កម្រិតឈប់ស្មើជាន់ ទ្វារ ប្រព័ន្ធបញ្ជារ ឧបករណ៍ចាប់សញ្ញា ប៊ូតុងឈប់បន្ទាន់ និងមុខងារឈប់បន្ទាន់។

តើជណ្ដើរយន្តនាំចូល Cibes សមស្របសម្រាប់ផ្ទះដែលសាងសង់រួចដែរឬទេ?

Cibes Lift Cambodia ផ្ដល់ជណ្ដើរយន្តផ្លេតហ្វម(Platform) និងជណ្ដើរយន្តកាប៊ីន(Cabin) នាំចូល ដែលប្រើបច្ចេកវិទ្យាវីសស្ពឺ សម្រាប់គេហដ្ឋានកម្ពស់ទាប។

អាស្រ័យលើម៉ូដែលដែលបានជ្រើសរើស និងប្លង់ទីតាំងដែលបានកំណត់ ជណ្ដើរយន្ត Cibes មួយចំនួនអាចប្រើគ្រោងកញ្ចក់ ឬដែកដែលភ្ជាប់មកជាមួយ។ ម៉ូដែលខ្លះក៏អាចប្រើរណ្ដៅរាក់ ឬផ្លូវជម្រាល ហើយមិនត្រូវការបន្ទប់ម៉ាស៊ីនដាច់ដោយឡែកឡើយ។

ជណ្ដើរយន្តក្នុងផ្ទះ Cibes មានទំហំ និងការរៀបចំទ្វារជាច្រើនជម្រើស។ ចំណុចនេះអាចជួយសម្រួលដល់ការរៀបចំដំឡើងក្នុងវីឡា ផ្ទះល្វែង ឬផ្ទះប្រភេទផ្សេងទៀតដែលសាងសង់រួច។

អនុសាសន៍ចុងក្រោយនឹងអាស្រ័យលើទំហំដែលមាន ចំនួនជាន់ កម្ពស់ធ្វើដំណើរ អ្នកប្រើប្រាស់ និងលក្ខខណ្ឌទីតាំង។

សំណួរដែលគេសួរញឹកញាប់

តើជណ្ដើរយន្តក្នុងផ្ទះនាំចូលត្រូវការរណ្ដៅជ្រៅដែរឬទេ?

ជណ្តើរយន្តក្នុងផ្ទះនាំចូលមិនមែនត្រូវការរណ្តៅជ្រៅគ្រប់ម៉ូដែលទេ។ ម៉ូដែលខ្លះអាចប្រើរណ្ដៅរាក់ ឬផ្លូវជម្រាល។ តម្រូវការជាក់លាក់ត្រូវបញ្ជាក់ក្នុងប្លង់បច្ចេកទេសដែលបានកំណត់។

តើការដំឡើងជណ្ដើរយន្តនាំចូលនឹងធ្វើឱ្យខូចដល់ផ្ទះដែលសាងសង់រួចដែរឬទេ?

ការដំឡើងជណ្តើរយន្តនាំចូលអាចត្រូវការការកែប្រែខ្លះ ដូចជាកាត់ពិដានតាមជាន់ ឬរៀបចំចំណុចដំឡើងលើរចនាសម្ព័ន្ធ។ ការរៀបចំផែនការបានល្អ អាចជួយកាត់បន្ថយការងារដែលមិនចាំបាច់ និងការពារផ្ទៃខាងក្នុងផ្ទះដែលមានស្រាប់។

តើអាចដំឡើងជណ្ដើរយន្តនាំចូលក្នុងផ្ទះដែលសាងសង់រួចបានទេ?

ការដំឡើងជណ្តើរយន្តនាំចូលក្នុងផ្ទះដែលសាងសងរួចអាចដំឡើងបាន ក្នុងករណីជាច្រើន។ វាអាចដំឡើងក្បែរជណ្ដើរជើង នៅចន្លោះជណ្ដើរជើង ផ្អែកតាមជញ្ជាំងខាងក្នុង ឬនៅខាងក្រៅផ្ទះ។ ត្រូវចុះពិនិត្យទីតាំង ដើម្បីបញ្ជាក់ទំហំ រចនាសម្ព័ន្ធ កម្ពស់ជាន់លើបំផុត និងការរៀបចំច្រកចូល។

តើជណ្ដើរយន្តនាំចូលត្រូវការថែទាំញឹកញាប់ប៉ុណ្ណា?

ជណ្តើរយន្តនាំចូលត្រូវការថែទាំភាពញឹកញាប់គឺអាស្រ័យលើម៉ូដែលជណ្ដើរយន្ត លក្ខខណ្ឌប្រើប្រាស់ និងចំនួនដងនៃការប្រើប្រាស់។ ជណ្ដើរយន្តក្រៅអគារអាចត្រូវការការត្រួតពិនិត្យញឹកញាប់ជាងមុន ដោយសារភ្លៀង កម្ដៅ សំណើម និងធូលី។

ការស្នើសុំការចុះពិនិត្យទីតាំងដោយអ្នកជំនាញពី Cibes Lift Cambodia។ ក្រុមការងាររបស់យើងអាចពិនិត្យទំហំដែលមាន ការរៀបចំច្រកចូល ស្ថានភាពអគារ និងទីតាំងដំឡើងជណ្ដើរយន្តដែលសមស្រប។

គេហទំព័រ៖ Cibes Lift Cambodia

ទូរស័ព្ទ៖ 011 837 183 | 093 837 183 | 017 837 183

Khcct banner

អត្ថបទទាក់ទង