Swift cc time

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្តល់ជូនការ«ពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក»ដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖តំណាង

ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦ បានជូនដំណឹងដល់ប្រជាពលរដ្ឋពីការផ្តល់ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ រយៈពេលពេល៤ថ្ងៃផ្សេងៗគ្នា ក្នុងខែកញ្ញា។

បើតាមមន្ទីរពេទ្យ បានឱ្យដឹងថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដោយមូលនិធិហ្វ្រេដហូឡូ នឹងផ្តល់ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះ ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ តាមកាលបរិច្ឆេទដូចខាងក្រោម៖

- ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦

- ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

- ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

- ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

ដោយឡែក ចំពោះប្រជាពលរដ្ឋដែលមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ រាល់ ការចំណាយលើសេវាពិនិត្យ ព្យាបាល និងវះកាត់ជាបន្ទុករបស់ភាគីទូទាត់៕

Khcct banner

អត្ថបទទាក់ទង