Swift cc time

សមាគមទាយាទខ្មែរ ផ្តល់អាហារូបករណ៍«កន្លែងស្នាក់នៅដោយឥតគិតថ្លៃ» ដល់និស្សិតប្រុសមានជីវភាពខ្វះខាតមកពីបណ្ដាខេត្ត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 
ប្រភព៖ សមាគមទាយាទខ្មែរ - Khmer Heirs Association

ភ្នំពេញ៖ កម្មវិធីលំនៅឋាននិស្សិតនៃសមាគមទាយាទខ្មែរ កំពុងបើកទទួលពាក្យជ្រើសរើសនិស្សិតប្រុសមានជីវភាពខ្វះខាតមកពីបណ្ដាខេត្ត ដែលកំពុងបន្តការសិក្សាតាមសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃក្នុងកំឡុងពេលនៃការសិក្សាថ្នាក់បរិញ្ញាបត្រ។ អាហារូបករណ៍នេះ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:០០ នាទីល្ងាច។

យោងតាមសេចក្តីជូនដំណឹងនៃសមាគមទាយាទខ្មែរ លក្ខខណ្ឌនៃការជ្រើសរើស គឺតម្រូវឱ្យបេក្ខជនជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ(ទាំងបង់ថ្លៃ និងអាហារូបករណ៍) ឆ្នាំទី១ និង ទី២។ បន្ថែមពីនេះ បេក្ខភាពជានិស្សិតដែលមាន ជីវភាពខ្វះខាត លំបាក មកពីតាមបណ្តាខេត្តនានា ដែលមានភាពស្មោះត្រង់ រួសរាយរាក់ទាក់ ចេះរស់នៅជាក្រុម និង មានក្រមសីលធម៌ ឧស្សាហ៍ព្យាយាម ពិសេសខិតខំ ប្រឹងប្រែងរៀនសូត្រ។

ដើម្បីដាក់ពាក្យ បេក្ខជនអាចចូលទៅកាន់តំណភ្ជាប់ https://docs.google.com/.../1FAIpQLSe2KgvEnHm.../viewform...  ដើម្បីបំពេញពាក្យស្នើសុំកន្លែងស្នាក់នៅ។ទំនាក់ទំនងសួរព័ត៌មានបន្ថែម សិស្សអាចទាក់ទងទៅកាន់ Facebook page: សមាគមទាយាទខ្មែរ-Khmer Heirs Association ឬ Telegram Group: https://t.me/+R-G-uNAcqP1iMmVl ឬ លេខទូរសព្ទ: 097 84 59 388  ឬ 010656770 ។ គួរបញ្ជាក់ថា សមាគមទាយាទខ្មែរមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៨២ឈ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង