Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងកសិកម្មបង្កើតក្រុមការងារបង្រ្កាបការនាំចេញចូលផលិតផលដោយគ្មានការអនុញ្ញាត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។

ភ្នំពេញ៖ ក្រសួងកសិកម្មបង្កើតក្រុមការងារទប់ស្កាត់ និងបង្រ្កាបការដឹកជញ្ជូនផល ផលិតផលជលផលនាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។

ក្រុមការងារដែលក្រសួងកសិកម្មបង្កើតនេះ មានភារកិច្ចដូចជា ចុះបង្រ្កាបការទប់ស្កាត់ និងបង្រ្កាបការដឹកជញ្ជូនផល ផលិតផលជលផលនាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាតនៅទូទាំងប្រទេសកម្ពុជា, ស្រាវជ្រាវរកជនល្មើសនិងអ្នកពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបទល្មើសជលផលតាមនីតិវិធី, ចាត់វិធានការតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ក្រុមការងារនេះ សហការជាមួយសមត្ថកិច្ចនិងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធំដើម្បីប្រសិទ្ធិភាពការងារ, ជំរុញពង្រឹងការងារ និងដឹកនាំកម្លាំងសមត្ថកិច្ចជលផលនៃមន្ទីរកសិកម្ម រាជធានី និងខេត្តលើការងារដឹកជញ្ជូនផលផលិតផលជលផលនាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត, បូកសរុបរបាយការណ៍លទ្ធផលជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម, ទទួលភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទប្រគល់ជូន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង