ភ្នំពេញ៖ សាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានប្រារព្ធកម្មវិធីប្រកួតអំណានសៀវភៅល្បីៗវគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ជ័យលាភី។ នៅក្នុងនោះ កម្មវិធីបានរកឃើញម្ចាស់ជ័យលាភីចំនួនដប់រូបដូចជា ជ័យលាភី-កម្រិតបឋមភូមិ ៥រូប និងជ័យលាភី-កម្រិតទុតិយភូមិចំនួន ៥រូប។
យោងតាមគេហទំព័រផ្លូវការរបស់វិទ្យាល័យព្រែកលៀបបានឱ្យដឹងថា យុវសិស្សដែលទទួលបានជ័យលាភី-កម្រិតទុតិយភូមិទាំង៥រូប រួមមាន យុវសិស្ស គ្រី វិបុល ជ័យលាភីមេដាយមាស។ យុវសិស្ស បូរ កនិកា ជ័យលាភីមេដាយប្រាក់។ យុវសិស្ស ងិន ចាន់គ្រឹស្នា យុវសិស្ស កាន សុខសាម៉ីឌី និងយុវសិស្ស ថៃ សំណាង ជ័យលាភីមេដាយសំរឹទ្ធ។
បើតាមប្រភពដដែល យុវសិស្សដែលទទួលបានជ័យលាភីនៅក្នុងកម្រិត-បឋមភូមិទាំងប្រាំរូបរួមមាន យុវសិស្ស សុខ ច័ន្ទពេញបូរមី ជ័យលាភីមេដាយមាស។ យុវសិស្ស វ៉ន មុន្នីឧត្តម ជ័យលាភីមេដាយប្រាក់។ យុវសិស្ស សុវណ្ណ លីហួន យុវសិស្ស ណាក់ សុជាតា និងយុវសិស្ស ប៉ូលីន មុនីវណ្ណ ជ័យលាភីមេដាយសំរឹទ្ធ។
គួរបញ្ជាក់ថា កម្មវិធីអំណានសៀវភៅល្បីៗនេះត្រូវបានរៀបចំវគ្គប្រកួត និងជម្រុះយ៉ាងស្វិតស្វាញដោយបានចាប់ផ្តើមតាំងពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានបេក្ខជនចូលរួមសរុប ២៦៤នាក់៕