ឧត្តរមានជ័យ៖ រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃព្រីតថេន (ចក្រភពអង់គ្លេស) លោកស្រី Baroness Winterton នៅថ្ងៃទី២៦ ខែសីហានេះ បានចុះទៅដល់ឃើញដោយផ្ទាល់ស្ថានភាពពលរដ្ឋកម្ពុជា ដែលរងផលប៉ះពាល់ពីភាពតានតឹងតាមបណ្តោយព្រំដែន ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមដែលពលរដ្ឋកំពុងជួបប្រទះ និងភាពខុសគ្នាដែលការគាំទ្ររបស់ព្រីតថេនកំពុងបង្កើតឡើង។
ដំណើរទស្សនកិច្ចនេះ លោកស្រីបានឃើញដោយផ្ទាល់នូវកម្មវិធីអប់រំដែលគាំទ្រដោយព្រីតថេន បានជួបកុមារដែលមានភាពក្លាហាន និងបានឆ្លងកាត់បទពិសោធន៍លំបាក ប៉ុន្តែនៅតែបន្តខិតខំសិក្សា ព្រមទាំងបានស្តាប់ពីគ្រួសារ និងថ្នាក់ដឹកនាំសហគមន៍អំពីអាទិភាព និងតម្រូវការរបស់ពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រីរដ្ឋមន្ត្រីក៏បានពិភាក្សាអំពីរបៀបដែលព្រីតថេនអាចបន្តធ្វើការជាមួយដៃគូក្នុងស្រុក ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងជួយឱ្យកុមារអាចបន្តសិក្សានៅសាលារៀន។ ព្រីតថេនប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា និងដៃគូ ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ជួយឱ្យកុមារបន្តការសិក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិ និងកិច្ចសន្ទនាដោយសន្តិវិធីរវាងថៃ និងកម្ពុជា៕