Swift cc time

កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឧត្តរមានជ័យ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)មួយកន្លែង ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនមនុស្សចំនួន០២នាក់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

‎យោងតាមនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ១/ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ/ឃុំ/ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។ ២/ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។

កម្លាំងនគរបាល ‎ដកហូតវត្ថុតាងមួយចំនួនរួមមាន: កុំព្យូទ័រចំនួន 0២គ្រឿង និងទូរស័ព្ទចំនួន ០២គ្រឿងរួមមាន៖១. IPhone ១៥pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង និង២. IPhone ១៤pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕


Khcct banner

អត្ថបទទាក់ទង